វៀតណាមគាំទ្រការជំរុញសន្ទនានិងរក្សាសន្តិភាព ស្ថិរភាពនៅឧបទ្វីបកូរ៉េ

(VOVWORLD) -នាថ្ងៃទី៣០ឧសភា ឆ្លើយសំនួររបស់អ្នកយកព័ត៌មាន ស្ដីអំពីប្រតិកម្មរបស់វៀតណាម ចំពោះការដែលសាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េបាញ់បង្ហោះមីស៊ីលផ្លោង នាថ្ងៃទី២៩ឧសភាឆ្នាំ២០១៧អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងថា៖
វៀតណាមគាំទ្រការជំរុញសន្ទនានិងរក្សាសន្តិភាព ស្ថិរភាពនៅឧបទ្វីបកូរ៉េ - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang 

នាថ្ងៃទី៣០ឧសភា ឆ្លើយសំនួររបស់អ្នកយកព័ត៌មាន ស្ដីអំពីប្រតិកម្មរបស់វៀតណាម ចំពោះការដែលសាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េបាញ់បង្ហោះមីស៊ីលផ្លោង នាថ្ងៃទី២៩ឧសភាឆ្នាំ២០១៧អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងថា៖

          “ វៀតណាមយកចិត្តទុកដាក់ដល់បំរ៉ែបំរួលនាពេលថ្មីៗនេះ នៅឧបទ្វីបកូរ៉េ ហើយព្រួយបារម្ភយ៉ាងខ្លាំងចំពោះការដែលសាធារណះរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េធ្វើតេស្ដមីស៊ីល រំលោភយ៉ាងធ្ងន់ធ្ងរសេចក្ដីសម្រេចចិត្តនានារបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។វៀតណាមគាំទ្រជំរុញការសន្ទនា និងរក្សាសន្តិភាព ស្ថិរភាពនៅលើឧបទ្វីបកូរ៉េ។

ការរក្សាសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍សម្បូររុងរឿងក្នុងតំបន់ជាផលប្រយោជន៍និងការទទួលខុសត្រូវរបស់ប្រទេសទាំងឡាយ ហើយស្នើអោយប្រទេសទាំងអស់ត្រូវមានសកម្មភាពស្ថាបនា ជាក់ស្ដែង រួមចំណែកចំពោះការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់និងអន្តរជាតិ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ