វៀតណាមគាំទ្រចំពោះការជំរុញកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងក្លាសំដៅរក្សាកិច្ចខិតខំប្រឹងប្រែងជួយឧបត្ថម្ភមនុស្សធម៌នៅស៊ីរី

(VOVWORLD) - នៅថ្ងៃទី១៥ ខែវិច្ឆិកា ក្រុមប្រឹក្សាសន្តិសុខអ.ស.បបានបើកកិច្ចប្រជុំពិគ្រោះ យោបល់អំពីស្ថានការណ៍នៅស៊ីរី ហើយបោះឆ្នោតអនុម័តលើសេចក្ដីសម្រេចចិត្តចំនួន២ ដែលពាក់ព័ន្ធដល់ស្ថានការណ៍នៅ Abyei (ដែលជាតំបន់មានជម្លោះរវាងស៊ូដង់និងស៊ូដង់ ខាងត្បូង) និងសូម៉ាលី។ 

វៀតណាមគាំទ្រចំពោះការជំរុញកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងក្លាសំដៅរក្សាកិច្ចខិតខំប្រឹងប្រែងជួយឧបត្ថម្ភមនុស្សធម៌នៅស៊ីរី - ảnh 1លោកស្រី Nguyen Phuong Tra អគ្គ ទីប្រឹក្សានិងជាអនុប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំអ.ស.ប។
ថ្លែងនៅកិច្ចប្រជុំ លោកស្រី Nguyen Phuong Tra អគ្គ ទីប្រឹក្សានិងជាអនុប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំអ.ស.ប បានបញ្ជាក់នូវ ការគាំទ្រចំពោះដំណោះស្រាយនយោបាយ ដឹកនាំដោយប្រជាជនស៊ីរីហើយប្រជាជនស៊ីរី ធ្វើជាម្ចាស់ ព្រមទាំងសង្កត់ធ្ងន់លើភាពចាំបាច់នៃការជំរុញកិច្ចខិតខំប្រឹងប្រែងធ្វើការ ចរចានិងកសាងទំនុកទុកចិត្តរវាងភាគីនានានៅស៊ីរី ដោយមានការជួយឧបត្ថម្ភយ៉ាង សកម្មរបស់សហគមន៍អន្តរជាតិផងដែរ។ វៀតណាមគាំទ្រចំពោះការជំរុញកិច្ចសហ ប្រតិបត្តិការយ៉ាងខ្លាំងក្លា សំដៅថែរក្សាកិច្ចខិតខំប្រឹងប្រែងជួយឧបត្ថម្ភមនុស្សធម៌ ផ្ដោតសំខាន់ទៅលើការបំពេញតម្រូវការមនុស្សធម៌ដ៏ចាំបាច់ក្នុងរដូវរងារខាងមុខ និង ការឆ្លើយតបនឹងជម្ងឺកូវីដ-១៩។ តំណាងវៀតណាមក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃ ការដាក់ឲ្យដំណើរការកម្មវិធីស្ដារឡើងវិញក្រោយជម្លោះ បង្កើនការជួយទ្រទ្រង់របរ រកស៊ីសម្រាប់ប្រជាជនស៊ីរីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ