វៀតណាមគោរពទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយសាធារណៈរដ្ឋអាហ្សែបែហ្សាន់

(VOVworld) - បន្តដំណើរបំពេញការងារនៅប្រទេសអាហ្សែបែហ្សាន់ ក្រោយពីជូ​ន
សារតាំងមក នាថ្ងៃទី២០ មេសា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្សែបែហ្សាន់
លោក Nguyen Thanh Son បានមានជំនួបធ្វើការជាមួយលោក Ziyafet Askerov អនុ
ប្រធាន ទី១នៃរដ្ឋសភាអាហ្សែបែហ្សាន់និងលោក​ Agadayi Agayev ឧបការីប្រធានា
ធិបតី អាហ្សែបែហ្សាន់។ក្នុងបណ្ដាជំនួបទាំងនេះ ឯកអគ្គរដ្ឋទូត Nguyen Thanh Son
បាន សង្កត់ធ្ងន់ថា វៀតណាមគោរពទំនាក់ទំនងមិត្តភាពដ៏យូរលង់មកជាមួយ
អាហ្សែបែហ្សាន់ និងមានគោលបំណងថា ប្រទេសទាំង២សហប្រតិបតិ្តការយ៉ាង
សកម្មថែមទៀតក្នុង វិស័យដែលមានឧត្តមភាពដូចជា ប្រេងឧស្ម័ន អប់រំបណ្ដុះ
បណ្ដាល និងទេស ចរណ៍។លោក Nguyen Thanh Son បានឲ្យដឹងថា ដំណើរទស្សន
កិច្ចនៅអាហ្សែបែហ្សាន់ របស់ប្រធានរដ្ឋវៀតណាមលោក​Truong Tan Sang នាខែ
ឧសភាខាងមុខ ត្រូវបានភាគី វៀតណាមយកចិត្តទុកដាក់ពិសេសសំដៅបង្កើន
ទំនាក់ទំនងទ្វេភាគីឡើងកំពស់ថ្មី។
វៀតណាមគោរពទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយសាធារណៈរដ្ឋអាហ្សែបែហ្សាន់ - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្សែបែហ្សាន់លោក Nguyen Thanh Son​ (ខាងស្ដាំ) ក្នុងជំនួបធ្វើការជាមួយមន្ត្រីអាហ្សែបែហ្សាន់ (រូបថត៖TTXVN)

រីឯខ្លួនវិញ តំណាងថ្នាក់ដឹកនាំរដ្ឋសភានិងខុទ្ទកាល័យប្រធានាធិបតីអាហ្សែ
បែហ្សាន់ សុទ្ធតែសង្កត់ធ្ងន់ថា វៀតណាមជាដៃគូអាទិភាពរបស់អាហ្សែបែហ្សាន់
នៅទ្វីបអាស៊ី ព្រម ទាំងអះអាងថាប្រទេសទាំង២មានសក្ដានុភាពសហប្រតិបតិ្ត
ការដ៏ធំធេង ឆន្ទៈនយោ បាយនិងលក្ខណៈងាយស្រួលដើម្បីជំរុញទំនាក់ទំនង
ទ្វេភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ