វៀតណាមគោរពទំនាក់ទំនងមិត្តភាពល្អប្រសើរជាមួយទីម័រខាងកើតនិងឥណ្ឌូនេស៊ី

(VOVworld) - នៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោកអំពីអាស៊ាននៅរដ្ឋធានីគូឡា
ឡាំពួ របស់ម៉ាឡេស៊ី នាថ្ងៃទី២ មិថុនា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh
Dinh Dung បានជួបសន្ទនាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីទីម័រខាងកើតលោក Rui
Maria de Araujo និងអនុប្រធានាធិបតីឥណ្ឌូនេស៊ីលោក Jusuf Kalla។
វៀតណាមគោរពទំនាក់ទំនងមិត្តភាពល្អប្រសើរជាមួយទីម័រខាងកើតនិងឥណ្ឌូនេស៊ី - ảnh 1
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung (ខាងឆ្វេង)និងនាយករដ្ឋមន្ត្រីទីព័រខាងកើតលោក Rui Maria de Araujo (រូបថត៖Hoang Nhuong/TTXVN)

ថ្លែងមតិនៅជំនួបជាមួយនាយករដ្ឋមន្រ្តីលោក Rui Maria de Araujo ឧបនាយករដ្ឋ
មន្រ្តីលោក Trinh Dinh Dung បានស្នើរឲ្យទីម័រខាងកើត ជំរុញកិច្ចសហប្រតិបតិ្តការ
ពាណិជ្ជកម្មស្រូវអង្ករនិងអនុវត្តន៍ប្រកបដោយប្រសិទ្ធិភាពនូវអនុស្សារណៈយោគ
យល់ស្ដីអំពីពាណិជ្ជកម្មស្រូវអង្ករក្នុងដំណាក់កាលពីឆ្នាំ២០១៥ដល់ឆ្នាំ ២០១៧រវាង
ប្រទេសទាំងពីរ។រីឯខ្លួនវិញ នាយករដ្ឋមន្រ្តីលោក Rui Maria de Araujo បានឲ្យដឹងថា
 នាពេលខាងមុខ ទីម័រខាងកើតនឹងបន្តបង្កលក្ខណៈងាយ ស្រួលដើម្បីអង្គភាព
អាជីវកម្មវៀតណាមខិតមកជិតឱកាសសហប្រតិបតិ្តការលើ វិស័យរ៉ាវរក ធ្វើអាជីវ
កម្មប្រេងឧស្ម័ននិងស្បៀងអាហារ។
វៀតណាមគោរពទំនាក់ទំនងមិត្តភាពល្អប្រសើរជាមួយទីម័រខាងកើតនិងឥណ្ឌូនេស៊ី - ảnh 2
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung និងអនុប្រធានាធិបតីឥណ្ឌូនេស៊ី
លោក Jusuf Kalla (រូបថត៖Hoang Nhuong/TTXVN)

នៅជំនួបជាមួយអនុប្រធានាធិបតីឥណ្ឌូនេស៊ីលោក Jusuf Kalla ភាគទាំងពីរបាន ឯក
ភាពរៀបចំសម័យប្រជុំលើកទី៧របស់គណៈកម្មាធិការចម្រុះអំពីកិច្ចសហប្រតិបតិ្ត
ការសេដ្ឋកិច្ច វិទ្យាសាស្ត្រនិងបច្ចេកទេស​នាពេលយ៉ាងឆាប់ ឆ្ពោះទៅគោលដៅ
ទទួលបានតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីចំនួន១០ពាន់លានដុល្លាអាមេរិកនាឆ្នាំ
 ២០១៨។លោក Jusuf Kalla បានអះអាងថា ឥណ្ឌូនេស៊ី នឹងរួមជាមួយវៀតណាម
និងប្រទេសអាស៊ាននានាសកម្មអនុវត្តន៍សេចក្ដីថ្លែងការណ៍ប្រធានសន្និសីទជាន់
ខ្ពស់អាស៊ានលើកទី២៦និង២៧ស្ដីអំពីបញ្ហាសមុទ្រខាងកើត ជំរុញឲ្យភាគីទាក់ទិន
នានាគោរពច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអ.ស.បស្ដីអំពីច្បាប់សមុទ្រឆ្នាំ
១៩៨២ដើម្បីធានាសន្តិភាព ស្ថិរភាព សន្តិសុខនិងសុវត្ថិភាពខាងនាវាចរណ៍ និង
អាកាសចរណ៍នៅសមុទ្រខាងកើត។ភាគីទាំងពីរឯកភាពថា ជំលោះទាំងឡាយ
នៅសមុទ្រខាងកើតគប្បីដោះស្រាយដោយសន្តិវិធី ហើយភាគីនានាគប្បី ទទួល
បានក្រមប្រតិបតិ្តនៅសមុទ្រខាងកើត (COC) យ៉ាងឆាប់រហ័សសំដៅធានាសន្តិ
ភាពនិងស្ថិរភាពនៅតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ