វៀតណាមចែករំលែកការបាត់បង់ដ៏ធំធេង និងបង្ហាញពីសាមគ្គីភាពជាមួយរុស្ស៊ី

(VOVWORLD) - នាថ្ងៃទី ២៥ មីនា ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានដឹកនាំគណៈប្រតិភូរដ្ឋាភិបាលវៀតណាមទៅរំលឹកវិញ្ញាណក្ខ័ន្ធ និងសរសេរសៀវភៅក្រាំងមាសមរណទុក្ខ នៅស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំនៅទីក្រុងហាណូយ។ 

ដើម្បីសំដែងការសោកស្ដាយនិងចូលរួមរំលែកទុក្ខចំពោះការវាយប្រហារភេរវកម្មនៅទីក្រុងម៉ូស្គូកាលពីថ្ងៃទី ២២ មិនា (ម៉ោងក្នុងតំបន់) ដែលបានបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់នោះ នាថ្ងៃទី ២៥ មីនា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha បានដឹកនាំគណៈប្រតិភូរដ្ឋាភិបាលវៀតណាមទៅរំលឹកវិញ្ញាណក្ខ័ន្ធ និងសរសេរក្នុងសៀវភៅក្រាំងមាសមរណទុក្ខ នៅស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំនៅទីក្រុងហាណូយ។ នាថ្ងៃដដែល អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាមលោក Nguyen Minh Vu បានមកសរសេរសៀវភៅក្រាំងមាសមរណទុក្ខ និងចូលរួមរំលែកទុក្ខផងដែរ។

ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែមីនា នៅទីក្រុងហាណូយ ស្ថានទូតសហព័ន្ធរុស្ស៊ីបានបើកសៀវភៅក្រាំងមាសមរណទុក្ខ រំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះក្នុងការវាយប្រហារភេរវកម្មនៅសាលមហោស្រព Crocus City Hall នៅជាយរដ្ឋធានីម៉ូស្គូ។ ក្នុងរយៈពេលនេះដែរ សៀវភៅក្រាំងមាសមរណទុក្ខក៏ត្រូវបានបើកនៅស្ថានអគ្គកុងស៊ុលសហព័ន្ធរុស្ស៊ីប្រចាំនៅទីក្រុង Da Nang និងទីក្រុងហូជីមិញផងដែរ។ នៅស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំនៅទីក្រុងហាណូយ នាព្រឹកថ្ងៃទី២៥ ខែមីនា ប្រជាជន អង្គភាពអាជីវកម្ម ស្ថាប័ន អង្គការយ៉ាងច្រើនកុះករនៅក្នុងនិងក្រៅប្រទេស បានមកដាក់កម្រងផ្កា សរសេរសៀវភៅមរណទុក្ខរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះ ចែករំលែកការបាត់បង់ដ៏ធំធេង និងបង្ហាញពីសាមគ្គីភាពជាមួយប្រជាជន និងរដ្ឋាភិបាលរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ