វៀតណាមចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការដោះស្រាយវិសមភាពសង្គម

(VOVWORLD) -គណៈកម្មការទី៣លើបញ្ហាសង្គម មនុស្សធម៌និងវប្បធម៌ បានបើកសម័យប្រជុំលើកទី៧២ជាផ្លូវការនាថ្ងៃទី២តុលា។ នៅក្នុងសម័យប្រជុំនាថ្ងៃទី៣តុលា លោកស្រី Pham Thi Kim Anh  ឯកអគ្គរដ្ឋទូត និងជាអនុប្រធានគណៈប្រតិភូ
វៀតណាមចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការដោះស្រាយវិសមភាពសង្គម - ảnh 1វៀតណាមចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការដោះស្រាយវិសមភាពសង្គម 

គណៈកម្មការទី៣លើបញ្ហាសង្គម មនុស្សធម៌និងវប្បធម៌ បានបើកសម័យប្រជុំលើកទី៧២ជាផ្លូវការនាថ្ងៃទី២តុលា។ នៅក្នុងសម័យប្រជុំនាថ្ងៃទី៣តុលា លោកស្រី Pham Thi Kim Anh  ឯកអគ្គរដ្ឋទូត និងជាអនុប្រធានគណៈប្រតិភូតំណាងអចិន្ត្រៃយ៍វៀតណាមអមអង្គការសហប្រជាជាតិបានថ្លែងបទសន្ទរកថាដោយបញ្ជាក់ពីបញ្ហានៃវិសមភាពកាន់តែស្មុគស្មាញ ទាំងរវាង បណ្តាប្រទេសនិងនៅក្នុងប្រទេសនីមួយៗ អំពីភេទ ការងារ ថែទាំសុខភាព បច្ចេកវិទ្យា ទឹកស្អាត ... លៗ ប៉ះពាល់ដល់ជីវភាពរស់នៅនិងសមិទ្ធផលនានាដែលពិភពលោកសម្រេចបានក្នុងប៉ុន្មានទសវត្សរ៍កន្លងមក។ ចែករំលែកបទពិសោធន៍ជាតិឯកអគ្គរដ្ឋទូត Pham Thi Kim Anh បានគូសបញ្ជាក់ពីតួនាទីនៃការអប់រំជាមួយនឹងការរីកសាយភាយនៃចំណេះដឹងនឹងរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយវិសមភាពនេះ ជាពិសេសសម្រាប់ក្រុមដែលជួបការលំបាកដូចជាស្ត្រី កុមារី ជនពិការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ