វៀតណាមចែករំលែកសារៈសំខាន់នៃការលើកកម្ពស់វប្បធម៌សន្តិភាព
(VOVWORLD) - មហាសន្និបាតអង្គការសហប្រជាជាតិ នាថ្ងៃទី៦ ខែកញ្ញា បាន បើកវេទិកាកម្រិតខ្ពស់លើប្រធានបទ “វប្បធម៌សន្តិភាព៖ សារៈសំខាន់នៃយុត្តិធម៌ សមភាព និងបរិយាប័ន្ន សម្រាប់ការលើកកម្ពស់ការកសាងសន្តិភាព”។
មហាសន្និបាតអង្គការសហប្រជាជាតិ។ រូបថត៖ VOV |
ថ្លែងមតិនៅវេទិកានេះ ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់ វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា ក្នុងនាមប្រទេសដែលឆ្លងកាត់សង្គ្រាមដើម្បីការពារឯករាជ្យ និងអធិបតេយ្យភាពវៀតណាមតែងតែគោរពតម្លៃសន្តិភាព និងស្ថិរភាព។ ក្នុងបរិបទនោះ ប្រជាជនវៀតណាមជាច្រើនជំនាន់បានខិតខំប្រឹងប្រែងកសាងមូលដ្ឋានគ្រឹះនៃសន្តិភាព តាមរយៈការជំរុញទំនាក់ទំនងមិត្តភាព ភាពសុខដុមរមនា និងការយោគយល់គ្នាទៅវិញទៅមកក្នុងចំណោមប្រជាជាតិនានា។ វៀតណាមក៏តែងតែជំរុញការដោះស្រាយជម្លោះ ដោយសន្តិវិធី ដោយគ្មានការគំរាមកំហែង ឬប្រើប្រាស់កម្លាំង ព្រមទាំងគោរពនិងអនុវត្តន៍ច្បាប់អន្តរជាតិ។ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានចាត់ទុកថា៖ សហគមន៍អន្តរជាតិគួរតែយកចិត្តទុកដាក់ និងគាំទ្រការខិតខំប្រឹងប្រែងកសាង និងរក្សាសន្តិភាព ទន្ទឹមនឹងនោះ គោរពការទទួលខុសត្រូវ ឯករាជ្យភាព និងម្ចាស់ការរបស់ប្រទេសនានាស្របតាមរដ្ឋធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។