វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់យុទ្ធសាស្ត្រកំពូល

(VOVWORLD) - នាយប់ថ្ងៃទី ២៧ កក្កដា នៅវិមានប្រធានរដ្ឋ (នៃទីក្រុងហាណូយ) ប្រធានរដ្ឋវៀតណាម លោកតូឡឹក (To Lam) បានទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដែលលោកអញ្ជើញ មកវៀតណាម ដើម្បីចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្សង្វៀន ភូ ជុង។

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់យុទ្ធសាស្ត្រកំពូល - ảnh 1ប្រធានារដ្ឋ លោក To Lam អញ្ជើញទទួលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken (រូបថត៖ VOV)

នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Blinken បានផ្ញើលិខិតចូលរួមរំលែកទុក្ខរបស់លោកប្រធានាធិបតី Joe Biden ជូនលោកប្រធានរដ្ឋ តូ ឡឹម។ ក្នុងសំបុត្រនោះ លោកប្រធានាធិបតី Joe Biden បានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ និងចំណាប់អារម្មណ៍ចំពោះជំនួបជាមួយលោកអគ្គលេខាបក្សង្វៀន ភូ ជុង ជាលើកដំបូង នៅរដ្ឋធានីវ៉ាស៊ីងតោនរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១៥ រួមទាំងមោទនភាពដែលលោកបានឈរក្បែរលោកអគ្គលេខាបក្សក្នុងអំឡុងពេល ដំណើរទស្សនកិច្ចរបស់លោកមកកាន់ទីក្រុងហាណូយកាលពីឆ្នាំមុន។ យោងតាមលោកប្រធានាធិបតី Biden ព្រឹត្តិការណ៍នេះបានបើកចេញយោគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយក៏ជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកអគ្គលេខាបក្សង្វៀន ភូ ជុង ក្នុងការនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងដល់កម្រិតខ្ពស់បំផុតគឺ៖ ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោកប្រធានាធិបតី Biden បានអះអាងថា អាមេរិកនឹងមិនភ្លេចការដឹកនាំរបស់លោកអគ្គលេខាបក្ស ង្វៀនភូ ជុងឡើយ។ វ៉ាស៊ីនតោនគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រទេសវៀតណាមមួយដ៏រឹងមាំ ពឹងផ្អែកលើខ្លួនឯង និងឯករាជ្យដែលអគ្គលេខាបក្សបានលះបង់ពេញមួយជីវិតរបស់ខ្លួន។ លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង បានដើរតួនាទីមិនអាចខ្វះបានក្នុងការកំចាត់ពពកដែលធ្លាប់គ្របដណ្តប់ទំនាក់ទំនងរបស់ប្រទេសទាំងពីរក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក។

ក្នុងជំនួបនេះផងដែរ លោករដ្ឋមន្ត្រីការបរទេស Antony Blinken បានចាត់ទុកថា ការទទួលមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង គឺជាការបាត់បង់យ៉ាងធំធេង ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយបានអះអាងថា រដ្ឋាភិបាល និងប្រជាជនអាមេរិកចងចាំជានិច្ច និងគោរពនូវកេរដំណែលរបស់អគ្គលេខាបក្សចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសការជម្រុញការផ្សះផ្សារ និងការកសាងអនាគតមួយដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។

ដោយថ្លែងអំណរគុណចំពោះសំបុត្រចូលរួមរំលែកទុក្ខរបស់លោកប្រធានា ធិបតី Joe Biden, លោកប្រធានរដ្ឋតូ ឡឹម បានមានប្រសាសន៍ថា កាលនៅរស់ លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង តែងតែផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ហើយតែងតែរំលឹកដល់លោកប្រធានាធិបតី Biden ជាមួយនឹងមនោសញ្ចេតនាប្រសើរ។ ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកអគ្គលេខាបក្ស នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៥ បានបង្កើតកម្លាំងចលករក្នុងការជួយប្រទេសទាំងពីរអភិវឌ្ឍយ៉ាងរឹងមាំ និងក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដូចសព្វថ្ងៃនេះ។

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់យុទ្ធសាស្ត្រកំពូល - ảnh 2ទិដ្ឋភាពនៃជំនួប (រូបថត៖ VOV)

លោកប្រធានរដ្ឋ តូ ឡឹម បានអះអាងថា វៀតណាមចាត់ទុកសហរដ្ឋ អាមេរិកជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់វៀតណាម និងស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្រវៀតណាមមួយ “រឹងមាំ ឯករាជ្យ ពឹងផ្អែកលើខ្លួនឯង និងវិបុលភាព”។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់លើបំណងចង់បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីអនុវត្តការប្តេជ្ញាចិត្តរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង និងប្រធានាធិបតី Biden ដើម្បីនាំយកក្របខ័ណ្ឌទំនាក់ទំនងថ្មីឱ្យកាន់តែស៊ីជម្រៅ ប្រសិទ្ធភាព និងស្ថិរភាព។

រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសលោក Blinken បានសង្កត់ធ្ងន់ថា អាមេរិកចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងតំបន់ ហើយអះអាងថា នឹងបន្តរួមជាមួយវៀតណាម ដើម្បីពង្រឹងថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការនៅតាមបណ្តាវេទិការ តំបន់ និងអន្តរជាតិ។

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់យុទ្ធសាស្ត្រកំពូល - ảnh 3នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken (រូបថត៖ Duong Giang/TTXVN)

នាយប់ថ្ងៃទី ២៧ កក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាម លោកហ្វាម មិញ ជិញ (Pham Minh Chinh) បានទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken។

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ បានថ្លែងអរគុណចំពោះលោករដ្ឋមន្ត្រីការបរទេស Blinken ដែលបានអញ្ជើញមកតាងនាមប្រធានាធិបតី Biden និងរដ្ឋបាលអាមេរិកដើម្បីគោរពវិញ្ញាណក្ខ័ន្ធ និងសួរសុខទុក្ខក្រុមគ្រួសាររបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានសង្កត់ធ្ងន់ថា ដោយសារចក្ខុវិស័យយុទ្ធសាស្ត្រ និងការដឹកនាំដ៏ឈ្លាសវៃរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង និងប្រធានាធិបតី Joe Biden ដូច្នេះ ទំនាក់ទំនងវៀតណាម-អាមេរិកបានឈានចូលដំណាក់កាលការអភិវឌ្ឍន៍សំខាន់ថ្មី។

រីឯខ្លួនវិញ លោករដ្ឋមន្ត្រីការបរទេស Blinken បានសង្កត់ធ្ងន់ថា លោកអគ្គលេខាបក្ស ង្វៀនភូ ជុង គឺជាអ្នកដឹកនាំដើរឈានមុខក្នុងការពូនជ្រុំទំនាក់ទំនងរវាងប្រទេសទាំងពីរ និងនាំទំនាក់ទំនងវៀតណាម - អាមេរិកទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាគំរូនៃកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍របស់ប្រជាជន។

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់យុទ្ធសាស្ត្រកំពូល - ảnh 4ទិដ្ឋភាពនៃជំនួប(រូបថត៖ Duong Giang/TTXVN)

ធ្វើការពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរបានឯកភាពផ្តោតការយកចិត្តទុកដាក់លើការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជ កម្ម-វិនិយោគ បច្ចេកវិទ្យាខ្ពស់ កិច្ចសហប្រតិបត្តិការ semiconductor និងជំរុញបន្ថែមទៀតនូវសក្តានុពល នៃកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ដោយចាត់ទុក ថា នេះបន្តជាកម្លាំងជំរុញសម្រាប់ទំនាក់ទំនងទ្វេភាគី។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់ភាគីទាំងពីរ ដោយត្រូវពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជំនះរាល់ផលវិបាកដែលសង្គ្រាមបន្សល់ទុកមក។

ទាក់ទងនឹងបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក លោកនាយករដ្ឋមន្ត្រីបានស្វាគមន៍សហរដ្ឋអាមេរិកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយនិងប្រកបដោយការទទួលខុសត្រូវជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា បន្តគាំទ្រការឯកភាពគ្នា ដែលជាតួនាទីកណ្តាលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងគោលជំហរជាគោលការណ៍របស់អាស៊ាន និងវៀតណាមលើបញ្ហាសមុទ្រខាងកើត។ លោករដ្ឋមន្ត្រីការបរទេស Blinken បានអះអាងសារជាថ្មីថា សហរដ្ឋអាមេរិកគាំទ្រវៀតណាមរឹងមាំ ឯករាជ្យ ពឹងផ្អែកលើខ្លួនឯង និងវិបុលភាព បើកទូលាយសមាហរណកម្មអន្តរជាតិ ដើរតួនាទីកាន់តែសំខាន់ក្នុងអាស៊ាន និងតំបន់ ក៏ដូចជាក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ