វៀតណាម-ចិនកសាងខ្សែព្រំដែនសន្តិភាពមិត្តភាព
|
អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម Do Ba Ty (ខាងស្ដាំ) ទទួលជួបសន្ទនា
ជាមួយមេបញ្ជាការយោធា ភូមិភាគខេត្ត Guangxi នៃកងទ័ពរំដោះប្រជាជនចិន Xiao Yun Hong
(រូបថត៖qdnd.vn)
|
(VOVworld) - នារសៀលថ្ងៃទី២៧ វិច្ឆិកា ឧត្តមសេនីយ៍ឯក Do Ba Ty អគ្គសេនាធិការ
កងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស បានទទួលជួប
សន្ទនាជាមួយឧត្តមសេនីយ៍ត្រី Xiao Yun Hong មេបញ្ជាការយោធាភូមិភាគខេត្ត
Guangxi នៃកងទ័ពរំដោះប្រជាជនចិន ក្នុងឱកាសមកបំពេញទស្សនកិច្ចការងារនៅ
វៀតណាម។នៅជំនួបនេះ លោក Do Ba Ty បានសង្កត់ធ្ងន់ថា នាបច្ចុប្បន្នទំនាក់
ទំនងរវាងប្រទេសទាំង២បានមានការបោះជំហានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើវិស័យ
ជាច្រើន ក្នុងនោះកិច្ចសហប្រតិបតិ្តការអំពីយោធាត្រូវបានជំរុញដោយឥតឈប់
ឈរ នាំមកនូវផលប្រយោជន៍ជាក់ស្ដែង។ឧត្តមសេនីយ៍ត្រី Xiao Yun Hong បានឲ្យ
ដឹងថា ចិនជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាង
ប្រទេសទាំង២។លោក Xiao Yun Hong មានគោលបំណងថា នាពេលខាងមុខ
ក្រសួងការពាជាតិនៃភាគីទាំង២នឹងបង្កើតខ្សែទូរស័ព្ទទាក់ទងនិងមានយន្តការដ៏
ងាយស្រួល ក្នុងការជំរុញជំនួបប្រាស្រ័យរវាងកងទ័ពការពារព្រំដែននៃប្រទេសទាំង
២ រួមចំណែកកសាងខ្សែព្រំដែនវៀតណាម-ចិនសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍៕