វៀតណាម-ចិនជម្រុញការជួបប្រាស្រ័យនិងសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែន

វៀតណាម-ចិនជម្រុញការជួបប្រាស្រ័យនិងសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែន - ảnh 1
ប្រធានគណៈកម្មាធិ ការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានអញ្ជើញ ទទួលជួបជាមួយលោក Lan Tianli អនុប្រធានតំបន់ស្វយ័ត Zhuang Guangxi

(VOVworld)-នារសៀលថ្ងៃទី២០កក្កដានៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការ
មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានអញ្ជើញ ទទួល
ជួបជាមួយលោក Lan Tianli  អនុប្រធានតំបន់ស្វយ័ត Zhuang Guangxi (ចិន) ដែល
កំពុងបំពេញទស្សនកិច្ចនៅវៀតណាម។នៅក្នុងជំនួបនេះ លោក Nguyen Thien Nhan
បានអះអាងថា រដ្ឋាភិបាលនិងប្រជាជនវៀតណាម ជានិច្ច កាលយកចិត្តទុកដាក់ការ
ពង្រឹងនិងពង្រីកទំនាក់ទំនងអ្នកជិតខាងមិត្តភាពនិង សហប្រតិបត្តិការលើគ្រប់វិស័យ
ជាមួយបក្ស រដ្ឋាភិបាលនិងប្រជាជនចិន។ ហើយ ថ្នាក់ដឹកនាំវៀតណាម គាំទ្រការជួប
ប្រាស្រ័យនិងកិច្ចសហការរួមផលប្រយោជន៍ រវាងតំបន់នៃប្រទេសទាំងពីរ ជាពិសេស
គឺតំបន់ជាប់ព្រំដែនក្នុងនោះមានខេត្ត Guangxi។

        រីឯខ្លួនវិញ អនុប្រធានតំបន់ស្វយ័ត Zhuang លោក Lan Tianli បានឲ្យដឹងថា
រដ្ឋអំណាច Guangxi មានបំណងជម្រុញកិច្ចសហប្រតិបត្តិការរវាងក្រសួងស្ថាប័ន
នានារបស់វៀតណាមជាមួយខេត្ត Guangxi  រួមចំណែកពូនជ្រុំទំនាក់ទំនងដៃគូ
សហប្រតិបត្តិការយុទ្ធសាស្រ្តលើគ្រប់វិស័យរវាងបក្សទាំងពី រដ្ឋាភិបាលទាំងពីរ
និងប្រជាជននៃប្រទេសទាំងពីរចិន-វៀតណាមឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅ
មួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ