វៀតណាម-ចិនរំលឹកខួបលើកទី៦៧ទិវាបង្កើតទំនាក់ទំនងការទូត

វៀតណាម-ចិនរំលឹកខួបលើកទី៦៧ទិវាបង្កើតទំនាក់ទំនងការទូត - ảnh 1
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Hong Xiaoyong ថ្លែងមតិក្នុងពិធី

(VOVworld)-នាយប់ថ្ងៃទី៩មករា នៅទីក្រុងហាណូយ គណៈកម្មាធិការប្រជាជន
ទីក្រុងហាណូយបានរួមសហការជាមួយស្ថានទូតចិនប្រចាំនៅវៀតណាមរៀបចំ
ពិធីរំលឹកខួប លើកទី៦៧នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមជាមួយ
ចិនថ្ងៃទី១៨មករា។ ថ្លែងមតិក្នុងពិធី រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀត
ណាម លោក Nguyen Chi Dung បានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាម
យកចិត្តទុកដាក់ពង្រឹង ទំនាក់ទំនងអ្នកជិតខាងមិត្តភាពនិងសហប្រតិបត្តិការលើ
គ្រប់វិស័យជាមួយបក្ស រដ្ឋ និងប្រជាជនចិន។ វៀតណាមត្រៀមជាស្រេចរួម
ជាមួយចិនជម្រុញទំនាក់ទំនង យុទ្ធ សាស្ត្រលើគ្រប់វិស័យវៀតណាម-ចិនឲ្យមាន
ការវិវឌ្ឍន៍ដោយឥតឈប់ឈរពីមួយ ថ្ងៃទៅមួយថ្ងៃ រួមចំណែកសកម្មទៅក្នុងសន្តិ
ភាព ស្ថិរភាពនិងការអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក។

        រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Hong Xiaoyong  បាន
 រំលឹកឡើងវិញនូវសមិទ្ធិដែលប្រទេសទាំងពីរទទួលបានក្នុងរយៈពេល៦៧ឆ្នាំកន្លង
 ទៅ។ លោក Hong Xiaoyong បានសង្កត់ធ្ងន់ថា ចិនយកចិត្តទុកដាក់អភិវឌ្ឍន៍ទំនាក់
 ទំនងមិត្តភាពជាជាមួយវៀតណាមនិងត្រៀមជាស្រេចរួមជាមួយវៀតណាមជម្រុញ
 ទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ