វៀតណាម-ចិនអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំង ២


វៀតណាម-ចិនអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំង ២  - ảnh 1
វៀតណាម-ចិនអភិវឌ្ឍន៍ទំនាក់ទំនង
សហប្រតិបត្តិការលើគ្រប់វិស័យដើម្បីផលប្រយោជន៍របស់ប្រជាជននៃ
ប្រទេសទាំង ២ (Image: vov.vn)

(VOVworld) – នារសៀលថ្ងៃទី ២៧ តុលា នៅទីក្រុងហាណូយ អគ្គលេខាបក្ស
កម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយ​សមាជិករដ្ឋាភិបាលចិន លោក Yan Jiechi ដែលកំពុងមានដំណើរទស្សនកិច្ចនៅ វៀតណាមនិងសហការធ្វើជាអធិបតីសម័យប្រជុំលើកទី ៧ នៃគណៈកម្មាធិការ
បញ្ជា ណែនាំសហប្រតិបត្តិការទ្វាភាគីវៀតណាម-ចិន។ អគ្គលេខាបក្ស Nguyen
Phu Trong បានអះអាងនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្សរដ្ឋនិង
ប្រជាជនវៀត ណាមគឺជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការ
ជាមួយចិន ហើយ អះអាងនូវការពង្រឹងនិងពង្រីទំនាក់ទំនងទ្វាភាគីអភិវឌ្ឍន៍ដ៏
ស៊ីជំរៅថែមទៀត។ លោក Nguyen Phu Trong បានស្នើរឲ្យគណៈកម្មាធិការបណ្ជា
ណែនាំសហប្រតិបត្តិការទ្វា ភាគីត្រូវបន្តពង្រីកល្អថែមទៀតតួនាទីកំណត់ទិសដៅ រួមចំណែកជាក់ស្តែងក្នុងការជំរុញទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការដៃគូ
យុទ្ធសាស្ត្ររវាងប្រទេសទាំង ២ ឲ្យបានខ្លាំងក្លាថែម​ទៀត។

នរសៀលថ្ងៃដ៏ដែល ក្នុងពិធីទទួលជួបសន្ទនាជាមួយសមាជិករដ្ឋាភិបាលចិន
លោក Yan Jiechi ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានសង្កត់ធ្ងន់
ថា៖ ភាគី ទាំង ២ ត្រូវយកចិត្តទុកដាក់ដល់ការអនុវត្តបណ្ដាកិច្ចព្រមព្រៀងជាន់
ខ្ពស់ប្រកបដោយ ប្រសិទ្ធភាព ជាពិសេសគឺកម្មវិធីធ្វើសកម្មភាពលាតត្រដាង
ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ លើគ្រប់វិស័យវៀតណាម-ចិនបង្កើតក្រុមការងារ
សហប្រតិបត្តិការអំពីមូលដ្ឋានហេត្ថរចនាសម្ព័ន្ធនិងក្រុមការងារសហប្រតិបតិ្តការ
ខាងហិរញ្ញវត្ថុយ៉ាងឆាប់ៗសំដៅជំរុញ បណ្ដាគំរោងការណ៍សហប្រតិបត្តិការជាក់
ស្តែងរវាងប្រទេសទាំង ២។ ប្រធានរដ្ឋវៀត ណាមបានចាត់ទុកថា៖ បញ្ហាលើ
សមុទ្រគឺសំខាន់ចំពោះប្រទេសនិមួយៗ ក៏ដូចជា ចំពោះទំនាក់ទំនងនៃប្រទេស
ទាំង ២ ។ ក្នុងករណី បក្សទាំង ២ ប្រទេសទាំង ២ មិនដោះស្រាយការខ្វែងគំនិត
អំពីបញ្ហាលើសមុទ្រ ទំនាក់ទំនងទ្វាភាគី​នឹងត្រូវបានរង ឥទ្ធិពលដ៏ធ្ងន់ធ្ងរ។
រីឯខ្លួនវិញ សមាជិករដ្ឋាភិបាលចិន លោក Yan Jiechi បានអះអាង ថា៖ បក្សរដ្ឋ
របស់ចិនគោរពនិងមានគោលបំណងអភិវឌ្ឍន៍ទំនាក់តំនងជិតខាង​មតិ្តភាព លើគ្រប់វិស័យជាមួយវៀតណាម ហើយសង្កត់ធ្ងន់ថា៖ ការដោះស្រាយការ
ខ្វែងគំនិត ឲ្យសមស្របនឹងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំង ២
និងមានអត្ថន័យ យ៉ាងសកម្មចំពោះស្ថិរភាពនិងការអភិវឌ្ឍន៍ក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ