វៀតណាមច្រានចោលសេចក្តីសម្រេចរបស់ចិនស្តីពីការហាមឃាត់ការនេសាទនៅសមុទ្រខាងកើត

(VOVWORLD) - វៀតណាមមានមូលដ្ឋានគតិយុត្តនិងភ័ស្តុតាងប្រវត្តិសាស្រ្តគ្រប់គ្រាន់ ដើម្បីបញ្ជាក់ពីអធិបតេយ្យភាពលើប្រជុំកោះ Hoang Sa និង Truong Sa ក៏ដូចជាសិទ្ធិស្របច្បាប់ចំពោះតំបន់សមុទ្រនានារបស់វៀតណាម ដែលបានកំណត់ស្របតាម UNCLOS ១៩៨២។ 
វៀតណាមច្រានចោលសេចក្តីសម្រេចរបស់ចិនស្តីពីការហាមឃាត់ការនេសាទនៅសមុទ្រខាងកើត - ảnh 1អ្នកនាំពាក្យរងក្រសួងការប្រទេសវៀតណាម លោក Doan Khac Viet 

ក្នុងសន្និសីទកាសែតជាប្រចាំដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី ២៩ ខែមេសា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបានឡើងសំឡេងជំទាស់និងច្រានចោលសេចក្តីសម្រេចរបស់ចិនស្តីពីការហាមឃាត់ការនេសាទនៅសមុទ្រខាងកើត និងស្នើឱ្យភាគីទាំងអស់គោរពតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញានៃអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ព្រមទាំងបញ្ជាក់ថា រាល់ការរំលោភបំពានដោយភាគីនានានៅសមុទ្រខាងកើតគឺត្រូវបានចាត់ទុកថាជាមោឃៈ។

ចំពោះមុខព័ត៌មានដែលថា  ឆ្មាំសមុទ្ររបស់ចិនបានប្រកាសប្រតិបត្តិបទហាមឃាត់នេសាទ ចាប់ពីថ្ងៃទី ១ ខែឧសភាឆ្នាំ ២០២១ នៅលើដែនសមុទ្រ រួមមានផ្នែកមួយនៃឈូងសមុទ្រខាងជើងនិងប្រជុំកោះ Hoang Sa ក្រោមអធិបតេយ្យភាពរបស់វៀតណាមលើសមុទ្រខាងកើតនោះ អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាមលោក Doan Khac Viet បានអះអាងថា៖ “វៀតណាមមានមូលដ្ឋានគតិយុត្តនិងភ័ស្តុតាងប្រវត្តិសាស្រ្តគ្រប់គ្រាន់ ដើម្បីបញ្ជាក់ពីអធិបតេយ្យភាពលើប្រជុំកោះ Hoang Sa និង Truong Sa ក៏ដូចជាសិទ្ធិស្របច្បាប់ចំពោះតំបន់សមុទ្រនានារបស់វៀតណាម ដែលបានកំណត់ស្របតាម UNCLOS ១៩៨២។ វៀតណាមចាត់ទុកថា៖ រាល់ការអនុវត្តវិធានការអភិរក្សធនធានជីវសាស្ត្រ គួរតែត្រូវបានអនុវត្តន៍ស្របតាមបទប្បញ្ញត្តិពាក់ព័ន្ធរបស់ UNCLOS ១៩៨២ ដោយមិនធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យ ឬយុត្តាធិការនៅលើសមុទ្ររបស់ភាគីពាក់ព័ន្ធ។ វៀតណាមប្រឆាំងជំទាស់និងច្រានចោលដាច់អហង្ការនូវសេចក្តីសម្រេចចិត្តដោយឯកតោភាគីនេះរបស់ភាគីចិន។ ហើយបទបញ្ញត្តិនេះបានរំលោភលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa រំលោភច្បាប់អន្តរជាតិក្នុងនោះមាន UNCLOS ប្រឆាំងនឹងស្មារតីនៃ DOC ហើយដើរផ្ទុយនឹងកិច្ចព្រមព្រៀងស្តីពីគោលការណ៍មូលដ្ឋានដែលដឹកនាំការដោះស្រាយបញ្ហាលើសមុទ្ររវាងវៀតណាមនិង ចិន”។

ឆ្លើយនឹងសំនួរអំពីរបាយការណ៍ស៊ើបអង្កេតដែលបានចុះផ្សាយក្នុងសារព័ត៌មាននាថ្ងៃទី ១៣ ខែមេសា ដែលបង្ហាញថា ចាប់តាំងពីឆ្នាំ ២០១៤ ចិនបានចុះពាណិជ្ជសញ្ញារាប់រយអង្គភាព ដែលរាយប៉ាយពាសពេញសមុទ្រខាងកើត។ លោក Doan Khac Viet អ្នកនាំពាក្យរងក្រសួងការបរទេសបានមានប្រសាសន៍ថា គោលជំហររបស់វៀតណាមចំពោះបញ្ហាសមុទ្រខាងកើត ត្រូវបានបញ្ជាក់ច្បាស់ៗ ជាច្រើនលើកច្រើនសារ ហើយមុនក៏ដូចជាក្រោយទៀត លើបញ្ហាអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងផលប្រយោជន៍ស្របច្បាប់ផ្សេងទៀតរបស់វៀត ណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ