វៀតណាមចូលរួមកិច្ចប្រជុំលើកទី ៣២ នៃបណ្ដាប្រទេសហត្ថលេខីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២

(VOVWORLD) - លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងពីសារៈសំខាន់នៃការអនុវត្តន៍យ៉ាងពេញលេញ និងទូលំទូលាយនូវសេចក្តីថ្លែងការណ៍អាស៊ាន-ចិនស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)។
វៀតណាមចូលរួមកិច្ចប្រជុំលើកទី ៣២ នៃបណ្ដាប្រទេសហត្ថលេខីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ VNA)

ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែមិថុនា នៅទីស្នាក់ការអង្គការសហប្រជាជាតិ (ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក) បានប្រព្រឹត្តិទៅកិច្ចប្រជុំលើកទី ៣២ នៃបណ្ដាប្រទេសហត្ថលេខីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ។ អង្គប្រជុំបានពិចារណាលើរបាយការណ៍នៃស្ថាប័នដែលត្រូវបានបង្កើតឡើងក្រោមអនុសញ្ញា ដូចជាតុលាកាអន្តរជាតិស្ដីពីច្បាប់សមុទ្រ គណៈកម្មការដែនខ្ពង់រាបបាតសមុទ្រ (CLCS) ជាដើម។

អញ្ជើញចូលរួមសម័យពិភាក្សានាថ្ងៃទី ១៦ មិថុនា ស្តីពីរបាយការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិស្តីអំពីបញ្ហាទាក់ទងនឹងសមុទ្រ និងមហាសាគរ សកម្មភាពរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិនាឆ្នាំកន្លងទៅ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានបញ្ជាក់ ថា UNCLOS ដែលមានតួនាទីជា "ធម្មនុញ្ញនៃមហាសាគរ" គឺជាក្របខ័ណ្ឌគតិយុត្តិសម្រួលរាល់សកម្មភាពនៅសមុទ្រ ហើយជាមូលដ្ឋានគតិយុត្តិតែមួយគត់ ដើម្បីកំណត់យ៉ាងពេញលេញនូវរាល់វិសាលភាពសិទ្ធិដែលទទួលបានក្នុងដែនទឹករបស់ប្រទេសខ្លួន។

ទាក់ទងនឹងស្ថានភាពនៅសមុទ្រខាងកើត លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងពីសារៈសំខាន់នៃការអនុវត្តន៍យ៉ាងពេញលេញ និងទូលំទូលាយនូវសេចក្តីថ្លែងការណ៍អាស៊ាន-ចិនស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើតឆ្នាំ ២០២២ (DOC)។ ទន្ទឹមនឹងនោះ លោកបានអំពាវនាវថារាល់ជម្លោះទាំងអស់ត្រូវដោះស្រាយដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ គោរពដំណើរការការទូត និងគតិយុត្តិ មិនប្រើប្រាស់កម្លាំង ឬគំរាមកំហែងប្រើប្រាស់អំពើហិង្សាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ