វៀតណាមចូលរួមកិច្ចប្រជុំលើកទី៨ក្រុមការងារស្ដីអំពីជនចាស់ជរារបស់អង្គការសហប្រជាជាតិ

(VOVWORLD) -កិច្ចប្រជុំលើកទី៨ នៃក្រុមការងារអំពីជនចាស់ជរាបានចាប់ផ្តើមពីថ្ងៃទី៥ដល់ថ្ងៃទី៧កក្កដា នៅទីក្រុង New York អាមេរិក ដោយប្រមូលផ្តុំទៅលើវិធានការណ៍ជំរុញការពារសិទ្ធិរបស់ជនចាស់ជរា បង្កើនការរួមវិភាគទានរបស់ជនចាស់ជរាចំពោះសង្គម។ 
វៀតណាមចូលរួមកិច្ចប្រជុំលើកទី៨ក្រុមការងារស្ដីអំពីជនចាស់ជរារបស់អង្គការសហប្រជាជាតិ - ảnh 1

វៀតណាមចូលរួមកិច្ចប្រជុំលើកទី៨ក្រុមការងារស្ដីអំពីជនចាស់ជរារបស់អង្គការសហប្រជាជាតិ

កិច្ចប្រជុំលើកទី៨ នៃក្រុមការងារអំពីជនចាស់ជរាបានចាប់ផ្តើមពីថ្ងៃទី៥ដល់ថ្ងៃទី៧កក្កដា នៅទីក្រុង New York អាមេរិក ដោយប្រមូលផ្តុំទៅលើវិធានការណ៍ជំរុញការពារសិទ្ធិរបស់ជនចាស់ជរា បង្កើនការរួមវិភាគទានរបស់ជនចាស់ជរាចំពោះសង្គម។ តាងនាមអោយគណៈប្រតិភូវៀតណាម លោកស្រី Pham Thi Kim Anh ឯកអគ្គរដ្ឋទូតនិងជាអនុប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានថ្លែងមតិ លើកច្បាស់នូវសមិទ្ធផលលេចធ្លោរបស់វៀតណាម ក្នុងកិច្ចការថែទាំ និងបង្កើនតួនាទីរបស់ជនចាស់ជរា។ ឯកអគ្គរដ្ឋទូត Pham Thi Kim Anh ក៏សង្កត់ធ្ងន់ថា៖ វៀតណាមនាបច្ចុប្បន្ន មានជនចាស់ជរាចំនួនជាងមួយលាននាក់ ចូលរួមប្រព័ន្ធនយោបាយ ដែលក្នុងនោះមានមនុស្សជាច្រើនជាសមាជិកសភា ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ និងមនុស្សចាស់ជរាជាង២,៥លាននាក់ចូលរួមសកម្មភាពអាជីវកម្ម ផលិតកម្ម សេវាកម្ម រួមវិភាគទានសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច កាត់បន្ថយភាពក្រីក្រ។ឯកអគ្គរដ្ឋទូតក៏បានអះអាងថា៖វៀតណាម នឹងសកម្មចូលរួមនិងរួមវិភាគទានចំពោះការងារថែទាំ ការពារសិទ្ធិរបស់ជនចាស់ជរា នៅក្នុងតំបន់និងទូទាំងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ