វៀតណាមចូលរួមការតាំងពិព័រណ៍បច្ចេកវិទ្យាសារព័ត៌មានធំបំផុតនៅទី្វបអាស៊ី

វៀតណាមចូលរួមការតាំងពិព័រណ៍បច្ចេកវិទ្យាសារព័ត៌មានធំបំផុតនៅទី្វបអាស៊ី - ảnh 1
មានបច្ចេកវិទ្យាថ្មីជាច្រើនត្រូវបានឧទ្ទេសនាមនៅការតាំងពិព័រណ៍លើកនេះ (រូបថត៖Facebook)

(VOVworld) - ចាប់ពីថ្ងៃទី២ដល់ទី៥ មិថុនា នៅប្រទេសសឹង្ហបុរីបានប្រព្រឹត្តទៅ ការតាំងពិព័រណ៍បច្ចេកវិទ្យាផ្សព្វផ្សាយ សារព័ត៌មាននិងទូរគមនាគមន៍ធំបំផុតទ្វីប អាស៊ីដោយចំណងជើងថា “CommunicAsia 2015 EnterpriseIT​ 2015 BroadcastAsia
2015”។ការតាំងពិព័រណ៍ឆ្នាំនេះមានការចូលរួមរបស់អង្គភាពអាជីវកម្មជួរមុខជិត២
ពាន់អង្គភាពមកពីគ្រប់ទិសទីលើពិភពលោក ក្នុងនោះមានអង្គភាពអាជីវកម្មនិង
សាជីវកម្មវៀតណាមចំនួន១៦។ព្រឹត្តិការណ៍នេះគឺសំដៅឧទ្ទេសនាមនិងដាក់តាំង
បង្ហាញរាល់បច្ចេកវិទ្យាថ្មីបំផុតដែលជួយបង្កើនលក្ខណៈតភ្ជាប់រវាងបណ្ដាទីក្រុង
រដ្ឋាភិបាល អង្គភាពអាជីវកម្មនិងអតិថិជន។នេះគឺជា ឱកាសល្អដើម្បីអង្គភាពអាជី
វកម្មវៀតណាមពន្លឿនការផ្សព្វផ្សាយផលិតផល របស់ខ្លួន ស្វែងយល់អតិថិជន
ថ្មីក៏ដូចជានិន្នាការបច្ចេកវិទ្យាថ្មីបំផុតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ