វៀតណាមចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាបង្កើតកាសែតមនុស្សធម៌ឆ្នាំ ២០១៩ នៅបារាំង

(VOVWORLD) - នាយប់ថ្ងៃទី ១៣ កញ្ញា កាសែត Nhan Dan របស់វៀតណាមបានបានប្រារព្ធយ៉ាងមហោឡារឹកតាំងបង្ហាញកាសែត ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាបង្កើតកាសែតមនុស្សធម៌ឆ្នាំ ២០១៩ ដែលរៀបចំឡើងដោយគណៈបក្សកុម្មុយនិស្តបារាំងនៅជាយទីក្រុងបារីសនៃប្រទេសនេះ។

(VOVworld) – នាយប់ថ្ងៃទី ១៣ កញ្ញា កាសែត Nhan Dan របស់វៀតណាមបានបានប្រារព្ធយ៉ាងមហោឡារឹកតាំងបង្ហាញកាសែត ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាបង្កើតកាសែតមនុស្សធម៌ឆ្នាំ ២០១៩ ដែលរៀបចំឡើងដោយគណៈបក្សកុម្មុយនិស្តបារាំងនៅជាយទីក្រុងបារីសនៃប្រទេសនេះ។ ថ្លែងមតិក្នុងឱកាសនេះ សមាជិកគណៈកម្មាធិការអ្នកនិពន្ធកាសែត Nhan Dan លោក Pham Song Ha បានសង្កត់ធ្ងន់ថា៖ នេះមិនត្រឹមតែជាឱកាសដែលពោរពេញទៅដោយអត្ថន័យចំពោះប្រជាជនបារាំងនិងប្រជាជនវៀតណាម ប៉ុណ្ណោះទេ ថែមទាំង ចំពោះមិត្តភក្តិអន្តរជាតិទៀតផង។ លោកបានបញ្ជាក់ថា៖ បក្សកុម្មុយនិស្តវៀតណាមជានិច្ចកាលគោរពទំនាក់ទំនងប្រពៃណីល្អប្រសើរជាមួយគណៈបក្សកុម្មុយនិស្តបារាំង ដែលត្រូវបានលោកប្រធានហូជីមិញនិងថ្នាក់ដឹកនាំជាច្រើនជំនាន់របស់គណៈបក្សទាំងពីរបានពូនជ្រុំ។

តាងនាមឲ្យគណៈបក្សកុម្មុយនិស្តបារាំង សមាជិកការិយាល័យនយោបាយគណៈបក្ស លោក Denis Rondepierre បានវាយតំលៃខ្ពស់ចំពោះការចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាបង្កើតកាសែតមនុស្សធម៌ជាប្រចាំឆ្នាំរបស់វៀតណាម ហើយចាត់ទុកនេះគឺជាការបង្ហាញដ៏ល្អប្រសើរនូវទំនាក់ទំនងជិតស្និទ្ធជាប្រពៃណីរវាងគណៈបក្សទាំងពីរនិងរវាងកាសែតនៃប្រទេសទាំងពីរ។ ទីកន្លែងតាំងពិពណ៌របស់វៀតណាមរួមចំណែកឧទ្ទេសនាមអំពីសមិទ្ធិផលរបស់ប្រទេសវៀតណាម និងជាទីកន្លែងមកដល់របស់មិត្តភត្តិបារាំងនិងអន្តរជាតិ ព្រមទាំង ជាការសម្តែងនូវចំណងមិត្តភាពនិងសាមគ្គីភាព ក៏ដូចជាការខំប្រឹងប្រែងដើម្បីពិភពលោកសមភាព យុត្តិធម៌ ជឿនលឿន សុភមង្គល និងសន្តិភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ