វៀតណាមចូលរួមពិព័រណ៍នាវាចរណ៍និងអាកាសចរណ៍អន្តរជាតិ Langkawi

វៀតណាមចូលរួមពិព័រណ៍នាវាចរណ៍និងអាកាសចរណ៍អន្តរជាតិ Langkawi - ảnh 1
អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមឧត្តមសេនីយ៍ទោ Phan Van Giang (នៅកណ្ដាល)ដឹកនាំគណៈប្រតិភូវៀតណាមចូលរួម LIMA ២០១៧ (រូបថត៖Vietnam+)

(VOVworld) - ពិព័រណ៍ នាវាចរណ៍និងអាកាសចរណ៍អន្តរជាតិ Langkawi ឆ្នាំ
២០១៧ (LIMA ២០១៧) បានប្រារព្ធឡើងនាព្រឹកថ្ងៃទី២១ មិនា នៅមជ្ឈមណ្ឌល
តាំងបង្ហាញអន្តរជាតិ Mahsuri ខេត្ត Langkawi ប្រទេសម៉ាឡេស៊ី។គណៈប្រតិភូវៀត
ណាមដឹកនាំដោយឧត្តមសេនីយ៍ទោ Phan Van Giang អគ្គសេនាធិការកងទ័ព
ប្រជាជនវៀតណាមចូលរួមព្រឹត្តិការណ៍នេះ។ LIMA ២០១៧ ប្រព្រឹត្តទៅដល់
ដំណាច់ថ្ងៃទី២៥ មិនា ហើយទាក់ទាញការចូលរួមរបស់ក្រុមហ៊ុនទាំង៥៥០មកពី
៣៦ប្រទេស។ក្នុងក្របខ័ណ្ឌ LIMA ២០១៧ នឹងប្រព្រឹត្តទៅកិច្ចសន្ទនាតុមូលបណ្ដា
មេបញ្ជាការកងទ័ពជើងទឹកដោយមានការចូលរួមរបស់មេបញ្ជាការ១២ រូបនិង
តំណាងកងទ័ពជើងទឹកនៃ២៤ប្រទេស។ទន្ទឹមនឹងនោះគឺសន្និសីទមេបញ្ជាការ
កងទ័ពជើងអាកាស LIMA ២០១៧ ទៀតផង។
មុននោះ នាថ្ងៃទី១៥ មិនា នាវាឆ្មាំបំពាក់កាំជ្រួច Dinh Tien Hoang របស់វៀត
ណាមបាន ធ្វើដំណើរទៅកាន់ម៉ាឡេស៊ីចូលរួម LIMA ២០១៧។ការបញ្ជូននាវា
ចូលរួម LIMA នេះបង្ហាញច្បាស់នូវការប្ដេជ្ញាចិត្តនិងទស្សនៈមុនក៏ដូចជាក្រោយ
របស់វៀតណាមក្នុងការធ្វើសមាហរណកម្មអន្តរជាតិ រួមចំណែកធានាសន្តិសុខ
 សុវត្ថិភាពខាង នាវាចរណ៍ក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ