វៀតណាមចូលរួមមហោស្រព “ខ្សែភាពយន្តអន្តរជាតិបញ្ចាំងលើកដំបូង-ហ្វីលីពីន២០១៦”

វៀតណាមចូលរួមមហោស្រព “ខ្សែភាពយន្តអន្តរជាតិបញ្ចាំងលើកដំបូង-ហ្វីលីពីន២០១៦” - ảnh 1
ឈុតមួយពីខ្សែភាពយន្ត "ជីវិតរបស់នាង Yen"

(VOVworld)- វិស័យភាពយន្តវៀតណាមនឹងចូលរួមមហោស្រព “ខ្សែភាពយន្តអន្តរជាតិ
 បញ្ចាំងលើកដំបូង-ហ្វីលីពីន២០១៦” លើកទី៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩មិថុនា
 ដល់ថ្ងៃទី១១កក្កដាឆ្នាំ២០១៦នៅក្រុងម៉ាលីនប្រទេសហ្វីលីពីន។​មហោស្រពនេះរួមចំ
ណែកលើកដំកើងខ្សែភាពយន្ត អ្នកដឹកនាំរឿងឆ្នើមមកពីគ្រប់ទិសទីលើពិភពលោក។
ក្នុងកម្មវិធីនៃមហោស្រពនេះ វិញ្ញាសារ ខ្សែភាពយន្តចូលរួមប្រគួតជាវិញ្ញាសារសំខាន់បំ
ផុត។​លក្ខ័ណសម្រាប់ជ្រើសរើសខ្សែភាពយន្តចូលរួមប្រគួតគឺត្រូវជាខ្សែភាពយន្តថ្មី បាន
បញ្ចាំងជា លើកដំបូងនៅព្រឹត្តិការណ៍ភាពយន្តអន្តរជាតិ បង្ហាញបាននូវភាពសម្បូរបែប
អំពីអត្តសញ្ញាណវប្បធម៌ និងឆ្លុះបញ្ជាំងយ៉ាងជ្រាលជ្រៅរាល់បញ្ហាស្តីពីមនុស្សនិងសង្គម។

        វៀតណាមបានជ្រើសរើសខ្សែភាពយន្តមានចំណងជើងថា “ជីវិតរបស់នាង Yen”
 របស់អ្នកដឹកនាំរឿង Dinh Tuan Vu ដោយក្រុមហ៊ុនភាពយន្តវៀតណាមផលិតចូលរួម
 ក្នុងវិញ្ញាណសារភាពយន្តចូលរួមប្រគួតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ