វៀតណាមចូលរួមមហោស្រពខ្សែភាពយន្តអាស៊ាននៅឆែក

វៀតណាមចូលរួមមហោស្រពខ្សែភាពយន្តអាស៊ាននៅឆែក - ảnh 1
ទិដ្ឋភាពនៃខ្សែភាពយន្ត "ការជក់ចិត្ត" (រូបថត៖Vietnamplus)

(VOVworld) - ខ្សែភាពយន្តដោយមានចំណងជើងថា “ការជក់ចិត្ត” របស់អ្នកដឹកនាំ
រឿង Phi Tien Son ជាតំណាងឲ្យវៀតណាមចូលរួមមហោស្រពខ្សែភាពយន្តអាស៊ាន
លើកទី៤ ដែលត្រូវបានរៀបចំឡើងនៅរដ្ឋធានី Praha របស់ឆែកនាកណ្ដាលខែកញ្ញា
ខាង មុខ។ថ្លែងមតិនៅសន្និសីទកាសែតអន្តរជាតិឧទ្ទេសនាមមហោស្រពខ្សែភាព
យន្តលើកនេះ នាថ្ងៃទី២៦ សីហា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឆែកលោក
Truong Manh Son បានឲ្យដឹងថា៖
“ឆ្នាំនេះយើងសំរេចជ្រើសរើសខ្សែភាពយន្ត “ការជក់ចិត្ត” ដើម្បីឆ្លុះបញ្ចាំងអំពីយុវ
វ័យវៀតណាមចំពោះការធ្វើសមាហរណកម្មនិងការល្បួងលួងលោមក្នុងសង្គម
ទំនើប។ នៅចំពោះមុខការល្បួងនោះ គេនឹងកំណត់ទិសដៅយ៉ាងម៉េចហើយរស់
នៅយ៉ាងដូចម្ដេចដើម្បី ខិតខំប្រឹងប្រែងសំរាប់អនាគតរបស់គេ។យើងខ្ញុំសង្ឃឹមថា
តាមរយៈ ខ្សែភាពយន្តនេះ ទស្សនិកជនឆែកនឹងយល់បន្ថែមអំពីប្រទេសវៀត
ណាមមួយ ស្នេហាសន្តិភាព និងកាន់តែសមាហរណកម្មក្នុងពិភពលោកពីមួយ
ថ្ងៃទៅមួយ ថ្ងៃ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ