វៀតណាមចូលរួមមហោស្រពវប្បធម៌បណ្ដាប្រទេសជាសមាជិក ASEM នៅ​ឥណ្ឌូណេស៊ី

(VOVWORLD) -តាមរយៈព្រឹត្តិការណ៍ជាប្រឆាំឆ្នាំនេះ ស្ថានទូតវៀតណាមបានផ្សព្វផ្សាយអំពី ទឹកដី និងមនុស្សវៀតណាម ក៏ដូចជាឧទ្ទេសនាមម្ហូបប្រពៃណី និងឈុតសម្ដែងសិល្បៈនានា សំដៅពង្រឹងការតភ្ជាប់ ការជួបប្រាស្រ័យទាក់ទងគ្នា និងសាមគ្គីភាពរវាងបណ្ដាប្រទេសជាសមាជិក ASEM។
វៀតណាមចូលរួមមហោស្រពវប្បធម៌បណ្ដាប្រទេសជាសមាជិក ASEM នៅ​ឥណ្ឌូណេស៊ី - ảnh 1 ហោស្រពវប្បធម៌បណ្ដាប្រទេសជាសមាជិក ASEM នៅឥណ្ឌូណេស៊ី (រូបថត៖ TTXVN)

នាថ្ងៃទី ២៧ ខែមិនា ក្រសួងការបរទេសឥណ្ឌូនេស៊ីបានរៀបចំ “មហោស្រពវប្បធម៌បណ្ដាប្រទេសជាសមាជិក ASEM នៅឥណ្ឌូណេស៊ី” ដោយមានការចូលរួមរបស់តំណាងស្ថានទូតចំនួន ២០ នៃបណ្ដាប្រទេសជាសមាជិត ASEM ប្រចាំនៅទីក្រុង Jakarta ប្រទេសឥណ្ឌូណេស៊ី។

នៅទីនេះ លោកស្រី Nguyen Do Ngan Giang លេខាទី៣ នៃស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូណេស៊ីបានចែករំលែកថា៖ តាមរយៈព្រឹត្តិការណ៍ជាប្រឆាំឆ្នាំនេះ ស្ថានទូតវៀតណាមបានផ្សព្វផ្សាយអំពី ទឹកដី និងមនុស្សវៀតណាម ក៏ដូចជាឧទ្ទេសនាមម្ហូបប្រពៃណី និងឈុតសម្ដែងសិល្បៈនានា សំដៅពង្រឹងការតភ្ជាប់ ការជួបប្រាស្រ័យទាក់ទងគ្នា និងសាមគ្គីភាពរវាងបណ្ដាប្រទេសជាសមាជិក ASEM ឲ្យកាន់តែខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ