វៀតណាមចូលរួមវេទិកាធំបំផុតក្នុងតំបន់ស្ដីអំពីអប់រំថ្នាក់ឧត្តមសិក្សានិងស្រាវជ្រាវភាសាបារាំង

វៀតណាមចូលរួមវេទិកាធំបំផុតក្នុងតំបន់ស្ដីអំពីអប់រំថ្នាក់ឧត្តមសិក្សានិងស្រាវជ្រាវភាសាបារាំង - ảnh 1
វៀតណាមចូលរួមវេទិកាធំបំផុតក្នុងតំបន់ស្ដីអំពីអប់រំថ្នាក់ឧត្តមសិក្សានិងស្រាវជ្រាវភាសាបារាំង

(VOV)_នាថ្ងៃទី៤មេសា សន្និសីទ នាយកមហាវិទ្យាល័យ នៃប្លុក ​Francophone​ នៅ
អាស៊ី-ប៉ាស៊ីហ្វីក​  លើកទី 12 (CONFRASIE) បានបើក​នៅ​​មហា​វិទ្យាល័យ ​ Rangit ទី
ក្រុង​ Bangkok ប្រទេសថៃ ដោយប្រធានបទ៖​ “ មហាវិ​ទ្យាល័យនៅអាស៊ី-ប៉ាស៊ីហ្វីក៖ថ្ងៃ
នេះនិងថ្ងៃស្អែក”។ ព្រឹត្តិការណ៍នេះបានទាក់​ទាញ​តំណាងជាង១០០មកពីអង្គការអប់រំ
 និងស្រាវជ្រាវ ពីកម្ពុជា ​កូរ៉េខាងត្បូង ​ចិន ​ឡាវ ថៃ។ គណៈប្រតិភូវៀតណាមមានតំណាង
មហាវិទ្យាល័យ​ចំនួន៥២ដែលបានប្រើប្រាស់ភាសាបារាំង។​

សន្និសីទ​ CONFRASIE លើកទី១២ បានប្រមូលផ្តុំពិភាក្សា​ទៅលើ​ការផ្លាស់​ប្តូរគោលន
យោបាយ​គ្រប់គ្រង និងវិទ្យាសាស្ត្រ ការលំបាកសាកល្បងធំៗដែល​បណ្ដាម​​ហា​វិទ្យាល័យ
ត្រូវប្រឈមមុខ៖គុណភាពរបស់កម្មវិធីបណ្ដុះបណ្ដាល​ និងស្រាវជ្រាវ ឱកាសមានការងា
រធ្វើសំរាប់និស្សិតបញ្ចប់ការសិក្សា ក៏ដូចជាការទទួលខុសត្រូវរបស់សង្គមនិងមហាវិទ្យា
ល័យ។ ​

ក៏ក្នុងឱកាសនេះ ​CONFRASIE បានបញ្ជូលសមាជិកថ្មីចំនួន២គឺមហា​វិទ្យាល័យ Ajou
 (កូរ៉េខាងត្បូង​) និងវិទ្យាស្ថានកិច្ចការបរទេសចិន ​ហើយបង្កើន​បរិមាណសមាជិកនា
បច្ចុប្បន្នគឺ៨៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ