វៀតណាមចូលរួមវេទិការភាសាបារាំងទូទាំងពិភពលោកលើកទី២នៅប៊ែលហ្សិក

(VOVworld) - វេទិការភាសាបារាំងទូទាំងពិភពលោកលើកទី២ប្រព្រឹត្តទៅចាប់ពីថ្ងៃ
ទី២០ដល់ទី២៣ កក្កដា នៅទីក្រុង Liege របស់ប៊ែលហ្សិក ដោយមានការចូលរួម
របស់តំណាងជាង១៥០០នាក់ដែលជាគ្រូបង្រៀន និស្សិតភាសាបារាំងលើពិភព
លោក។វេទិការឆ្នាំនេះឧទ្ទេសនាមគំរោងការណ៍ច្នៃប្រឌិតចំនួន១៣០និងព្រឹត្តិការ
ណ៍ជិត១០០ទាក់ទិនដល់វិស័យចំនួន៥នោះគឺ អប់រំ សេដ្ឋកិច្ច វប្បធម៌និងឧស្សា
ហកម្មវប្បធម៌ ភាសាបារាំងនិងការច្នៃប្រឌិត និងសិទ្ធិមនុស្ស។គណៈប្រតិភូវៀត
ណាមរួមមានបណ្ដាគ្រូបង្រៀនវ័យក្មេងនិងនិស្សិតមកពីមហាវិទ្យាល័យនានានៅ
រដ្ឋធានីហាណូយ ទីក្រុងហូជីមិញ ទីក្រុង Da Nang និងទីក្រុង Can Tho ចូលរួមវេទិ
ការនេះជាមួយគំរោងការណ៍ “ទីមកដល់ភាសាបារាំង”។គំរោងកាណ៍នេះគឺសំដៅ
បង្កើតផលិតផលទេសចរណ៍នានាជាភាសាបារាំងដើម្បីឧទ្ទេសនាមទីក្រុង Da
Nang ជាមួយមិត្តភក្ដិអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ