វៀតណាមចូលរួមសិក្ខាសាលាអំពី APEC នៅវិទ្យាស្ថានអាមេរិក-អាស៊ី

(VOVWORLD) - នៅទីស្នាក់ការរដ្ឋសភាអាមេរិកទើបនឹងបានប្រព្រឹត្តទៅសិក្ខាសាលាអំពី វេទិកាសេដ្ឋកិច្ឋអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលត្រូវបានវិទ្យាស្ថានអាមេរិក-អាស៊ី សហការជាមួយស្ថានទូតវៀតណាមប្រចាំអាមេរិកនិងសមាគមបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍រៀបចំឡើង។ 
វៀតណាមចូលរួមសិក្ខាសាលាអំពី APEC នៅវិទ្យាស្ថានអាមេរិក-អាស៊ី - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាម លោក Pham Quang Vinh ថ្លែងមតិប្រារព្ធសិក្ខាសាលា (រូបថត៖ Vietnam+)


ថ្លែងមតិប្រារព្ធសិក្ខាសាលា ឯកអគ្គរដ្ឋទូតវៀតណាម លោក Pham Quang Vinh ឲ្យដឹងថា ក្នុងឋានៈជាប្រទេសម្ចាស់ផ្ទះ APEC ២០១៧ វៀតណាមបានជ្រើសរើសប្រធានបទ “បង្កើតកម្លាំងថ្មី រួមគ្នាពូនជ្រំឲ្យ អនាគត” សំដៅស្វែងរកនិងអនុវត្តការផ្ដើមគំនិតថ្មីៗដើម្បីជំរុញកំណើន បើក ទូលាយការវិនិយោគ ពាណិជ្ជកម្ម ធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍ដោយនិរន្តរ ភាពក្នុងតំបន់។

        នៅទីនេះ អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាមលោក David Shear និងអ្នកជំនាញការជាន់ខ្ពស់ CSIS លោក Murray Hiebert បានវាយតំលៃខ្ពស់ ចំពោះជោគជ័យរបស់វៀតណាមក្នុងការរៀបចំសន្និសីទនានាក្នុងឆ្នាំហើយត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់ APEC នាពេលខាងមុខ បង្កើតបន្ថែមកម្លាំងសំរាប់ ការជំរុញកិច្ចសហប្រតិបតិ្តការក្នុងប្លុកនិងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ