វៀតណាមចូលរួមសន្និសីទតុមូលអាស៊ី-ប៉ាស៊ីហ្វិក (APR) លើកទី ២៨


វៀតណាមចូលរួមសន្និសីទតុមូលអាស៊ី-ប៉ាស៊ីហ្វិក (APR) លើកទី ២៨  - ảnh 1
វៀតណាមចូលរួមសន្និសីទតុមូលអាស៊ី-ប៉ាស៊ីហ្វិក (APR) លើកទី ២៨ (Image: Vietnam+)

(VOVworld) – សន្និសីទតុមូលអាស៊ី-ប៉ាស៊ីហ្វិក (APR) លើកទី ២៨ ត្រូវបានរៀបចំ
ឡើងចាប់ពីថ្ងៃទី ២ ដល់ទី ៤ មិថុនា នៅរដ្ឋធានី Kuala Lumpur របស់ម៉ាឡេស៊ី ដែល ទាក់ទាញការចូលរួមរបស់អ្នកតាក់តែងគោលនយោបាយអ្នកប្រាជ្ញនិងអ្នកការទូត
ចំនួន ៤​ រយរូបមកពីប្រទេសចំនួន ៣០ លើសកលលោក។ គណៈប្រតិភូវៀតណាម
ដឹកនាំ ដោយនាយិការសាលាសភាបណ្ឌិតការទូតវៀតណាម សាស្រ្តាចារ្យរង
បណ្ឌិត  Nguyen Thai Yen Huong បានចូលរួមសន្និសីទលើកនេះ។ APR លើកទី ២៨ រួមមានសម័យពិភាក្សា ចំនួន ១០ ដែលប្រមូលផ្តុំទៅលើបញ្ហាសន្តិសុខ ការពារ
ប្រទេស ការក្សាសន្តិភាពនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់។ បណ្ដាតំណាងក៏
បានពិភាក្សាអំពីឱកាសនិងការសាកល្បងក្នុងការកសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិក
សន្តិភាពនិងសម្បូររុងរឿងមួយ ដោះស្រាយ ការសកល្បងខាងសន្តិសុខរួមលើ
សមុទ្រខាងកើត របៀបវារៈរបស់អាស៊ានក្រោយពីឆ្នាំ ២០១៥ និងបណ្តាបញ្ហា
ទាក់ទិនដល់កំណែទម្រង់សេដ្ឋកិច្ចនយោបាយនៅមីយ៉ាន់ម៉ា ក៏ដូចជា អនាគត
នយោបាយរបស់ថៃ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ