វៀតណាមចូលរួមសន្និសីទប្រចាំឆ្នាំលើកទី ៤១ នៃក្រុមប្រឹក្សាអភិបាល IFAD

(VOVWORLD) - សន្និសីទប្រចាំឆ្នាំលើកទី ៤១ នៃក្រុមប្រឹក្សាអភិបាលមូលនិធិ អភិវឌ្ឍន៍កសិកម្មអន្តរជាតិ (FIAD)  បានបើកជាផ្លូវការនាព្រឹកថ្ងៃទី ១៣ កុម្ភ នៅទីក្រុង Rome ប្រទេសអ៊ីតាលី។ 
វៀតណាមចូលរួមសន្និសីទប្រចាំឆ្នាំលើកទី ៤១ នៃក្រុមប្រឹក្សាអភិបាល IFAD  - ảnh 1 វៀតណាមចូលរួមសន្និសីទប្រចាំឆ្នាំលើកទី ៤១ នៃក្រុមប្រឹក្សាអភិបាល IFAD  (VNA)

(VOVworld) – សន្និសីទប្រចាំឆ្នាំលើកទី ៤១ នៃក្រុមប្រឹក្សាអភិបាលមូលនិធិ អភិវឌ្ឍន៍កសិកម្មអន្តរជាតិ (FIAD)  បានបើកជាផ្លូវការនាព្រឹកថ្ងៃទី ១៣ កុម្ភ នៅទីក្រុង Rome ប្រទេសអ៊ីតាលី។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុ ប្រធាននាយកដ្ឋានគ្រប់គ្រងបំណុលនិងហិរញ្ញវត្ថុកិច្ចការបរទេសចំណុះ ក្រសួងហិរញ្ញវត្ថុ លោក Hoang Hai បានអញ្ជើញចូលរួមសន្និសីទលើកនេះ។ ប្រធានបទនៃសន្និសីទ IFAD លើកទី ៤១ គឺ «ពីភាពងាយរងគ្រោះដល់សមត្ថ ភាពស្តារឡើងវិញក្នុងរយៈពេលយូរអង្វែង៖ ការវិនិយោគចូលក្នុងសេដ្ឋកិច្ចជន បទដោយនិរន្តរភាព»។ ថ្លែងមតិនៅពិធីបើក ប្រធាន IFAD លោក   Gilbert Fousson Houngbo បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការបង្កើនការវិនិយោគចូលក្នុងការអភិវឌ្ឍន៍ក្នុងរយៈពេលយូរអង្វែងសំរាប់តំបន់ជនបទដើម្បីពិភពលោក និរន្តរភាពនិងសម្បូររុងរឿងថែមទៀត។ អង្គសន្និសីទទាំងមូលក៏បានពិភាក្សាអំពី របៀបវិនិយោគចីរភាពចូលក្នុងជនបទលក្នុងកាលៈទេសៈភាពក្រីក្រកាន់តែកើន ឡើងដោយសារបំរ៉ែបំរួលអាកាសធាតុពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ