វៀតណាមចូលរួមសន្និសីទរដ្ឋមន្រ្តីហិរញ្ញវត្ថុ APEC -19
|
តំណាងចូលរួមសន្និសទរដ្ឋមន្រ្តិហិរញ្ញវត្ថុ APEC -19(Image: Internet) |
Vov- ថ្ងៃទី៣០សីហា នៅម៉ូស្កូវ(សហពន្ធរុស្ស៊ី )បានប្រព្រិត្តទៅសន្និសិទថ្នាក់រដ្ឋមន្រ្តី
ហិរញ្ញវត្ថុ APECលើកទី១៩ក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តីហិរញ្ញវត្ថុរុស្ស៊ី Anton
Siluanov។នេះជាព្រិត្តិការណ៏សំខាន់បំផុតក្នុងកិច្ចសហប្រតិបត្តិការរបស់បណ្តារដ្ឋមន្រ្តី
ហិរញ្ញវត្ថុ APEC សំដៅត្រៀមរៀបចំឲ្យសន្និសិទកំពូល APEC នាដើមខែកញ្ញាឆ្នាំ២០១២
នេះ។សន្និសិទលើកនេះ ផ្តោតទៅលើបញ្ហាសំខាន់ចំនួន២ នោះគឺបញ្ហារឹងមាំសារពើរព័ន្ធ នឹងជំរុញខ្លាំងការអប់រំ នឹងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុដល់ប្រជាជន។
អញ្ចើញចូលរួមសន្និសិទលើកនេះគណះប្រតិភូក្រសួងហិរញ្ញវត្ថុវៀតណាមដឹកនាំ
ដោយអនុរដ្ឋមន្រ្តីTruong Chi Trung បានសកម្មចូលរួមបណ្តាកិច្ចប្រជុំនឹងសន្និសិទទាក់
ទិននានា។នៅក្នុងបណ្តាកិច្ចប្រជុំវៀតណាមបានចែករំលែកជាមួយបណ្តាតំណាងអំពី
បញ្ហាម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមក៏ដូចជាបណ្តាបញ្ហាក្នុងតំបន់ដែលភាគីទាំង២យក
ចិត្តទុកដាក់ដូចគ្នាដែរ។ក្នុងស្មារតីសហប្រតិបត្តិការគណះប្រតិភូវៀតណាមបានចូលរួម
ពិភាក្សាកសាងសេចក្តីថ្លែងការណ៏រួមរបស់បណ្តារដ្ឋមន្រ្តីហិរញ្ញវត្ថុ APEC រួមចំណែក
ដល់ជោគជ័យរបស់សន្និសិទ។នៅខាងក្រៅសន្និសិទ អនុរដ្ឋមន្រ្តីTruong Chi Trung បាន
ជួបធ្វើការជាមួយសមភាគីរុស្ស៊ី Sergei Storchak។ក្នុងឱកាសនេះភាគីទាំង២បានចុះ
ហត្ថលេខាលើអនុស្សារណះយោគយល់គ្នាស្តីអំពីការបង្កើនកិច្ចសហប្រតិបត្តិការ
ទ្វេភាគីរវាងក្រសួងហិរញ្ញវត្ថុនៃប្រទេសទាំង២៕