វៀតណាមចូលរួមសន្និសីទលើកទី ២៧ នៃបណ្តាប្រទេសហត្ថលេខីនៃអនុសញ្ញាអង្គការសហប្រជាជាតិ

(VOVWORLD) -ចាប់ពីថ្ងៃទី ១២ ដល់ ថ្ងៃទី ១៦ មិថុនា សន្និសីទលើកទី ២៧ នៃបណ្តាប្រទេសហត្ថលេខីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ត្រូវបានប្រារព្ធឡើងនៅទី ក្រុងញូយ៉ក អាមេរិក។
វៀតណាមចូលរួមសន្និសីទលើកទី ២៧ នៃបណ្តាប្រទេសហត្ថលេខីនៃអនុសញ្ញាអង្គការសហប្រជាជាតិ - ảnh 1វៀតណាមចូលរួមសន្និសីទលើកទី ២៧ នៃបណ្តាប្រទេសហត្ថលេខីនៃ
អនុសញ្ញាអង្គការសហប្រជាជាតិ 

ចាប់ពីថ្ងៃទី ១២ ដល់ ថ្ងៃទី ១៦ មិថុនា សន្និសីទលើកទី ២៧ នៃបណ្តាប្រទេសហត្ថលេខីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ត្រូវបានប្រារព្ធឡើងនៅទី ក្រុងញូយ៉ក អាមេរិក។ គណៈប្រតិភូវៀតណាមចូលរួមសន្និសីទនេះ ដឹកនាំដោយឯកអគ្គរដ្ឋទូតលោកស្រី Nguyen Phuong Nga ប្រធានគណប្រតិភូ អចិន្រ្តៃយ៍វៀតណាមប្រចាំនៅ អង្គការសហប្រជាជាតិ។

អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទនាថ្ងៃទី ១៥ មិថុនា  លោកស្រី Nguyen Phuong Nga បានលើកច្បាស់នូវសារៈសំខាន់របស់សមុទ្រខាងកើតចំពោះសន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍នៅលើតំបន់ និងសកលលោក ហើយសង្កត់ធ្ងន់ថាការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍មានអត្ថន័យសំខាន់ណាស់ចំពោះប្រទេសក្នុងតំបន់ និងអន្តរជាតិ។ វៀតណាមសកម្មសហប្រតិបត្តិការជាមួយបណ្ដាប្រទេសតាមរយៈវេទិកាទ្វេភាគី និងពហុភាគីដូចជា៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) វេទិកាតំបន់អាស៊ាន (ARF) វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វិក (APEC) ស្ដីពីកិច្ចការពារបរិស្ថានសមុទ្រជាដើម។ លោកស្រីបានសង្កត់ធ្ងន់ថាវៀតណាមកំពុងសហការយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេសនៅតំបន់ក្នុងការអនុវត្តសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត(DOC) និងកសាងក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC)។វៀតណាមអំពាវនាវឲ្យភាគីទាក់ទិននានាដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ អនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធិភាពនូវ DOC និងសម្រចរួចរាល់ COC ឲ្យបានឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ