វៀតណាមចូលរួមសម័យប្រជុំលើកទី១៩សិទ្ធិមនុស្សអង្គការសហប្រជាជាតិ

(VOVworld) – នាថ្ងៃទី ២៧ កុម្ភៈ សម័យប្រជុំលើកទី ១៩ ក្រុមប្រឹក្សារសិទ្ធិមនុស្សរបស់
អង្គការសហប្រជាជាតិ បានបើកនៅទីក្រុងហ្សឺណែវ (ស្វ៊ីស) ដោយមាន ការចូលរួម
របស់រដ្ឋមន្ត្រីនិងមន្ត្រីជាន់ខ្ពស់ ចំនួនជាង ៨០ នាក់ មក ពីប្រទេសសមាជិកនិងតំណាង
របស់បណ្ដាអង្គការអន្តរជាតិ។ គណៈប្រតិភូវៀតណាម ដឹកនាំដោយ អនុរដ្ឋមន្ត្រីការបរ
ទេសវៀតណាម Le Luong Minh នឹងចូលរួមសម័យប្រជុំ ដែលអូសបន្លាយដល់ថ្ងៃទី ២៣
មិនាខាងមុខ។

វៀតណាមចូលរួមសម័យប្រជុំលើកទី១៩សិទ្ធិមនុស្សអង្គការសហប្រជាជាតិ - ảnh 1
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម Le Luong Minh (Image: Duc Hung/Vietnam+)

តាមគំរោង គណៈប្រតិភូ វៀតណាម នឹងមានបទថ្លែងមតិ ក្នុងសម័យប្រជុំ នាថ្ងៃទី ២៩
កុម្ភៈ។ ប្រធានបទចំនួន ៩ ដែលលើករកមកពិភាក្សាក្នុងសម័យប្រជុំនេះ ប្រមូលផ្តុំទៅ
លើបណ្ដាបញ្ហា ដូចជា៖ ទំនាក់ទំនងរវាងកីឡានិងសិទ្ធិមនុស្ស សេរីភាពខាងការនិយាយ
ស្តីលើ Internet សិទ្ធិរបស់ជនពិការស្ថានភាពសិទ្ធិមនុស្សនៅប៉ាលែស្ទីន ជាដើម។នៅខាង
ក្រៅនៃសម័យប្រជុំនេះគណៈប្រតិភូវៀតណាមក៏មានបណ្ដាការជួប ប្រាស្រ័យជាមួយតំ
ណាងនៃប្រទេសនានា សំដៅត្រៀមរៀបចំឲ្យ ការដែលវៀតណាមឈរឈ្មោះក្នុងក្រុម
ប្រឹក្សារសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អាណត្តិ ២០១៣ - ២០១៦៕


ប្រតិកម្មទៅវិញ

ផ្សេងៗ