វៀតណាមចូលរួមសម័យពិភាក្សារបស់ អ.ស.ប.

វៀតណាមចូលរួមសម័យពិភាក្សារបស់ អ.ស.ប. - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អ.ស.ប. លោក Le Hoai Trung (Image: Vietnamplus)

(VOVworld) – ថ្លែងមតិនៅបណ្ដាសម័យពិភាក្សានៃគណៈកម្មាធិការទទួលបន្ទុក បណ្ដាបញ្ហាវប្បធម៌សង្គមនិងមនុសាស្ត្រនៃ អ.ស.ប. ដែលបានប្រព្រឹត្តទៅក្នុងរយៈ
ពេល ២ ថ្ងៃគឺថ្ងៃទី ៧ និងទី ៨ តុលា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អ.ស.ប.
លោក Le Hoai Trung បានសង្កត់ធ្ងន់ថា៖ ក្នុងកាលៈទេសៈ ពេលវេលាកណត់
សម្រេចគោលដៅអភិវឌ្ឍន៍សហសវត្ស (MDGs) កំពុងខិតមកជិតដល់ ហើយ
និងសហគមន៍ អន្តរជាតិកំពុងកសាងរៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥ បណ្ដា
វិធានការដោះស្រាយបញ្ហាអត់ការងារធ្វើអសមភាពក្នុងសង្គមនិងការធានាការ
អភិវឌ្ឍន៍ចីរភាពគឺបញ្ហាចាំបាច់។ ឯកអគ្គរដ្ឋទូត Le Hoai Trung ក៏បានលើកច្បាស់
រាល់សមិទ្ធិដែលវៀតណាមទទួលបានក្នុងការជំរុញនិងធានាសិទ្ធិសំរាប់ជនពិការ
ជនចាស់ជរានិងការខំប្រឹងប្រែងបង្កើតការងារធ្វើសំរាប់យុវជន។ លោក Le Hoai
 Trung ក៏បានអះអាងកិច្ចសន្យារបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការជាមួយ
សហគមន៍អន្តរជាតិក្នុងការអនុវត្តដ៏ពេញលេញសេចក្តីថ្លែងការនិងកម្មវិធីរបស់
សន្និសីទសកលអំពីការអភិវឌ្ឍន៍សង្គមឆ្នាំ ១៩៩៥ នៅទីក្រុង Copenhagen
(ដាណឺម៉ាក់) ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ