វៀតណាមឆ្ពោះទៅការកសាងទីក្រុងចីរភាពខាងបរិស្ថាន
|
Da Nang - ទីក្រុង១ក្នុងចំណោមទីក្រុងចីរភាពខាងបរិស្ថាននៅវៀតណាម |
(VOVworld) - នាថ្ងៃទី៩ កញ្ញា នៅរដ្ឋធានីហាណូយ អគ្គនាយកដ្ឋានបរិស្ថាន
វៀតណាម បានរៀបចំសិក្ខាសាលាដោយប្រធានបទ បទដ្ឋាននិងដំណើរការទទួល
ស្គាល់ទីក្រុងចីរភាពខាងបរិស្ថាននៅវៀតណាម។ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តី
ក្រសួងធនធាននិងបរិស្ថាននិងជាប្រធានអគ្គនាយកដ្ឋានបរិស្ថានលោក Bui Cach
Tuyen បានអះអាងថា ត្រូវកសាងបណ្ដានគរ ទីក្រុងនៅវៀតណាម ឆ្ពោះទៅការ
អភិវឌ្ឍន៍យ៉ាងចីរភាពខាងបរិស្ថានសំដៅធ្វើឲ្យតុល្យភាពកត្តាបរិស្ថាននិងអភិវឌ្ឍន៍
សមស្របជាមួយនិន្នាការអភិវឌ្ឍន៍នៃនគរនានាលើពិភពលោក។ដើម្បីជួយឧបត្ថម្ភ
សំរាប់ដំណើរការវាយតំលៃ ទទួលស្គាល់ទីក្រុងគំរូនៅវៀតណាមក្នុងការងារការពារ
បរិស្ថាន អគ្គនាយកដ្ឋានបរិស្ថាន បានចេញផ្សាយក្រមបទដ្ឋានស្ដីពីទីក្រុងចីរភាព
ខាងបរិស្ថានឆ្នាំ២០១៤៕