វៀតណាមឆ្លងកាត់រយៈពេល ៤៦ ថ្ងៃជាប់ៗគ្នា ដោយគ្មានករណីឆ្លងជំងឺ Covid-19 នៅក្នុងសហគមន៍
(VOVWORLD) - ក្នុងពេលជាមួយគ្នានោះ មានអ្នកជំងឺចំនួន ២៩ នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមាននឹងវីរុស SARS-CoV-2 ចាប់ពី ១ ដងឡើងទៅ។
យោងតាមព្រឹត្តិប័ត្រព័ត៌មាន នាវេលាម៉ោង ៦ នៅថ្ងៃទី ១ មិថុនា នៃគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 បានឲ្យដឹងថា ឆ្លងកាត់អស់រយៈពេល ៤៦ ថ្ងៃ វៀតណាមមិនមានករណីឆ្លង COVID-19 នៅក្នុងសហគមន៍ឡើយ។ បច្ចុប្បន្នមានអ្នកជំងឺចំនួន ២៧៩/៣២៨ នាក់ត្រូវបានព្យាបាលជាសះស្បើយ។ អ្នកជំងឺនៅសេសសល់ចំនួន ៤៩ នាក់ទៀត កំពុងបានសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តនិងមជ្ឈឹម ដោយស្ថិតក្នុងស្ថានភាពសុខភាពស្ថេរភាព។ ក្នុងពេលជាមួយគ្នានោះ មានអ្នកជំងឺចំនួន ២៩ នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមាននឹងវីរុស SARS-CoV-2 ចាប់ពី ១ ដងឡើងទៅ៕