វៀតណាមជាដៃគូសេដ្ឋកិច្ចល្អឥតខ្ចោះរបស់អូស្ត្រាលី

(VOVWORLD) - យោងតាមរបាយការណ៍ថ្មីៗរបស់មជ្ឈមណ្ឌលសិក្សាស្រវជ្រាវអាស៊ី (Asia Society) និង មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ APEC របស់សាកលវិទ្យាល័យ RMIT នៃប្រទេសអូស្ត្រាលីបានអះអាងថា ដោយមានចំនួនប្រជាជនប្រមាណ ១០០ លាននាក់នោះ វៀតណាមគឺជាដៃគូសេដ្ឋកិច្ចដ៏ល្អ ឥតខ្ចោះរបស់អូស្ត្រាលី។
វៀតណាមជាដៃគូសេដ្ឋកិច្ចល្អឥតខ្ចោះរបស់អូស្ត្រាលី - ảnh 1ត្រូតពិនិត្យគុណភាពនៃផ្លែគូលេនស្រស់ៗដែលនាំចេញទៅកាន់ទីផ្សារអូស្ត្រាលី (រូបថត៖ VNA) 

នៅក្នុងរបាយការណ៍នេះវាយតម្លៃថាវៀតណាមជាទីផ្សារលេចធ្លោមួយសម្រាប់អូស្ត្រាលីហើយថែមទាំងបានលើកទឹកចិត្តដល់សហគ្រាសអូស្ត្រាលីពង្រីកទំនាក់ទំនងពាណិជ្ជកម្មជាមួយវៀតណាម។ របាយការណ៍បានសង្កត់ធ្ងន់ថា៖“ វៀតណាមគឺជាជម្រើសលេចធ្លោសម្រាប់សហគ្រាសអូស្ត្រាលីពិចារណាដូចជាទីផ្សារទំនិញ សេវាកម្ម និងការវិនិយោគធ្វើអាជីវកម្ម។

វៀតណាមនឹងជួយធ្វើពិពិធកម្មទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ច និងខ្សែសង្វាក់ផ្គត់ផ្គង់របស់អូស្រ្តាលី។ នេះគឺជាប្រទេសមួយដែលមានចំនួនប្រជាជនច្រើន ហើយកំពុងអភិវឌ្ឍន៍នគរូបនីយកម្ម ព្រមទាំងកំពុងបំលាស់ប្ដូរទៅជាខឿនសេដ្ឋកិច្ចឧស្សាហកម្មយ៉ាងឆាប់រហ័ស និងផ្អែកលើទីផ្សារតាមរយៈពាណិជ្ជកម្ម និងវិនិយោគ” ។

របាយការណ៍នេះបានចង្អុលបង្ហាញនូវឱកាសដ៏ធំធេងនៅវៀតណាមសម្រាប់អ្នកនាំចេញសាច់គោ ធញ្ញជាតិ កប្បាស ដំណាំដាំដុះ អាហារកែច្នៃ សេវាកម្មវេជ្ជសាស្រ្ត និងការអប់រំ ឧបករណ៍ធ្វើអាជីវកម្មរ៉ែ និងបណ្ដាបច្ចេកវិទ្យា ដូចជាឧស្សាហកម្ម ៤.០ របស់អូស្រ្តាលី។ របាយការណ៍នេះក៏បានបានវាយតម្លៃថា វៀតណាមជានិច្ចកាលស្វាគមន៍សហគ្រាសអូស្ត្រាលីមកបណ្ដាក់ទុន និងធ្វើអាជីវកម្មនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ