វៀតណាមជាទីផ្សារពោរពេញដោយសក្តានុភាពសម្រាប់វិស័យត្រីប្រា

(VOVWORLD) - នារសៀលថ្ងៃទី ១៧ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ  វៀតណាម លោក Nguyen Xuan Cuong បានអញ្ជើញទៅត្រូតពិនិត្យមើលតំបន់ចិញ្ចឹមត្រីប្រាបតាមបច្ចេកវិទ្យាខ្ពស់ រួមទាំងទស្សនាសហគ្រាសផលិតកម្មនិងកែឆ្នៃត្រីប្រាជួរមុខមួយចំនួនដែលកំពុងប្រតិបត្តិការនៅខេត្ត An Giangផងដែរ។
វៀតណាមជាទីផ្សារពោរពេញដោយសក្តានុភាពសម្រាប់វិស័យត្រីប្រា - ảnh 1រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ  វៀតណាម លោក Nguyen Xuan Cuong 

ថ្លែងមតិក្នុងជំនួបការងារនេះ លោក Nguyen Xuan Cuong បានអបអរសារទរចំពោះសហគ្រាសដែលអភិវឌ្ឍន៍កម្មវិធីបច្ចេកវិទ្យាខ្ពស់ចូលក្នុងការផលិតត្រីប្រាពូជ និងត្រីប្រាសំរាប់ការធ្វើពាណិជ្ជកម្ម។ លោក Nguyen Xuan Cuong បានសង្កត់ធ្ងន់ថា ប្រសិនបើបច្ចេកវិទ្យានេះត្រូវបានអនុវត្តយ៉ាងទូលំទូលាយ និងព្រមៗគ្នានោះ វានឹងដោះស្រាយបញ្ហាសំខាន់ៗនាពេលបច្ចុប្បន្ន និងពេលអនាគតនៃវិស័យត្រីប្រា ពោលគឺជាបញ្ហាត្រីបន្តពូជ និងបរិស្ថានទឹក ព្រមទាំងរួមចំណែកលើកកំពស់តម្លៃត្រីប្រារបស់វៀតណាម នាបច្ចុប្បន្ននេះ។ លោក Nguyen Xuan Cuong ក៏បានបន្តទៀតថា «ដោយមានចំនួនប្រជាជនជិត ១០០ លាននាក់ និងភ្ញៀវទេសចរប្រមាណពី ២០ ដល់ ២៥ លាននាក់ ជារៀងរាល់ឆ្នាំនោះ វៀតណាមជាទីផ្សារពោរពេញទៅដោយសក្តានុភាពសម្រាប់វិស័យត្រីប្រា។ ដើម្បីលើកកម្ពស់តម្លៃនៃវិស័យត្រីប្រាដ៏មានតម្លៃនេះ លោក Nguyen Xuan Cuong ក៏បានស្នើឲ្យសហគ្រាសនានាបន្តសិក្សាស្រាវជ្រាវ និងសាកល្បងពិសោធន៍តាមទម្រង់ចិញ្ចឹមត្រីប្រា ដើម្បីរួមចំណែកបង្កើនប្រាក់ចំណេញសំរាប់សហគ្រាស វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ