វៀតណាមជានិច្ចកាលគោរពធានាសិទ្ធិសារវ័ន្តនិងសេរីភាពរបស់ប្រជាពលរដ្ឋ


វៀតណាមជានិច្ចកាលគោរពធានាសិទ្ធិសារវ័ន្តនិងសេរីភាពរបស់ប្រជាពលរដ្ឋ - ảnh 1
វៀតណាមជានិច្ចកាលគោរពធានាសិទ្ធិសារវ័ន្តនិងសេរីភាពរបស់ប្រជាពលរដ្ឋ (Image: VNA)

(VOVworld) – នាថ្ងៃទី ១៥ ឧសភា ឆ្នាំ ២០១៦ ឆ្លើយសំណួររបស់អ្នកយកព័ត៌មាន
ទាក់ទិនដល់សេចក្តីប្រកាសថ្ងៃទី ១៣ ឧសភា របស់អ្នកនាំពាក្យអគ្គស្នងការទទួល
បន្ទុកបញ្ហាសិទ្ធិមនុស្សនៃ អ.ស.ប. ឯកអគ្គរដ្ឋទូត Nguyen Trung Thanh តំណាង
អចិន្ត្រៃយ៍របស់វៀតណាម អម អ.ស.ប. នៅក្រុង Geneva (ស្វីស) បានសង្កត់ធ្ងន់
ថា៖ វៀតណាមបានបដិ សេធរាល់ព័ត៌មានខុសឆ្គង ខ្វះបរានុម័តរបស់អ្នកនាំពាក្យ
អគ្គស្នងការ ព្រមទាំង សម្តែងនូវការ សោកស្តាយនិងអស់សង្ឃឹមស្តីអំពីប្រតិកម្ម
នេះ។ វៀតណាមជានិច្ចកាលគោរពរនិងធានារាល់សិទ្ធិសារវ័ន្តនិងសេរីភាពរបស់
ប្រជាពលរដ្ឋក្នុងនោះមានសិទ្ធិជាសេរីភាពប្រមូល​ផ្តុំសេរីភាពក្នុងការនិយាយស្តី
ដែលសមស្របនឹងរដ្ឋធម្មនុញ្ញវៀតណាមឆ្នាំ ២០១៣ និងបណ្ដាបទដ្ឋានអន្តរជា
តិស្តីពីសិទិ្ធមនុស្ស។ អនុសញ្ញាអន្តរជាតិនានា ជាពិសេសគឺអនុសញ្ញាស្តីពីសិទ្ធិ
សំរាប់ជនស៊ីវិលនិងខាងនយោបាយក៏បានកំណត់ច្បាស់នូវសិទិ្ធនិងសេរីភាព
ឯកជនត្រូវបានអនុវត្តក្នុងក្របខ័ណ្ឌច្បាប់មិនជះឥទ្ធិពលដល់សន្តិសុខសុវត្ថ
ភាពសង្គមសណ្ឋាប់ធ្នាប់សាធារណៈសិលធម៌សុខភាពសហគមន៍និងសិទ្ធិផ្សេងៗ
ទៀតរបស់បុគ្គល។ ដោយឈរលើស្មារតីនោះ រាល់ទង្វើបង្កអំពើហឹង្សារំលោភលើ
សណ្តាប់ធ្នាប់សង្គមដែលជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់ប្រជាជនត្រូវបាន
ទប់ស្កាត់ក្នុងក្របខ័ណ្ឌច្បាប់ដើម្បីផលប្រយោជន៍រួមរបស់សហគមន៍។ ចំពោះ
មុខស្ថានភាពបរិស្ថាននៅបណ្ដាខេត្តភាគកណ្ដាលវៀតណាម​ រដ្ឋាភិបាលនិង
តំបន់ទាក់ទិននានាកំពុងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តជួយឧបត្ថម្ភ
ប្រជាពលរដ្ឋជាជនទទួលរងការជះឥទ្ធិពលដោយផ្ទាល់។ ដោយមានការជួយ
ឧបត្ថម្ភរបស់ដៃគូនិងអ្នកវិទ្យសាស្ត្រអន្តរជាតិនានា វៀតណាមកំពុងស្វែង
រកមូលហេតុនៃរឿងហេតុនេះ ព្រមទាំង ស្វាគមន៍កិច្ចសហប្រតិបត្តិការរបស់
អង្គការអន្តរជាតិជាពិសេសគឺ អ.ស.ប. ដែលខំប្រឹងប្រែងរួមជាមួយវៀតណាម
ដោះស្រាយបញ្ហាបរិស្ថាននេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ