វៀតណាមជានិច្ចកាលចាត់ទុកមនុស្សជាមជ្ឈមណ្ឌលក្នុងគោលនយោបាយទាំង ឡាយទាក់ទិនដល់បំរ៉ែបំរួលអាកាសធាតុ

វៀតណាមជានិច្ចកាលចាត់ទុកមនុស្សជាមជ្ឈមណ្ឌលក្នុងគោលនយោបាយទាំង ឡាយទាក់ទិនដល់បំរ៉ែបំរួលអាកាសធាតុ - ảnh 1
ការដាំព្រៃការពារជាន់សមុទ្រ (រូបថត៖TTXVN)

(VOVworld) - វៀតណាមជានិច្ចកាលចាត់ទុកមនុស្សជាមជ្ឈមណ្ឌលក្នុង គោល
នយោបាយទាំងឡាយទាក់ទិនដល់បំរ៉ែបំរួលអាកាសធាតុ។នេះគឺជាការ អះអាង
របស់តំណាងវៀតណាមនៅកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.បអំពី បំរ៉ែ
បំរួលអាកាសធាតុ ដែលបានប្រព្រឹត្តទៅនៅទីក្រុង ហ្សឺណែវ នាថ្ងៃទី៦ មិនា។តាម
តំណាងរបស់វៀតណាមថា វៀតណាមជាប្រទេស១ក្នុងចំណោមប្រទេសរងការជះ
ឥទ្ធិពលដ៏ធ្ងន់ធ្ងរបំផុតដោយបំរ៉ែបំរួលអាកាសធាតុ និងកំពុងប្រឈមមុខ ជាមួយ
ការសាកល្បងជាច្រើនក្នុងបញ្ហានេះ។វៀតណាមមានគោលបំណងជំរុញកិច្ចសហ
ប្រតិបតិ្តការអំពីការទប់ទល់ទៅនឹងបំរ៉ែបំរួលអាកាសធាតុ ក៏ដូចជាបន្ធូរស្រាល ឥទ្ធិពលរបស់បំរ៉ែបំរួលអាកាសធាតុដោយឈរលើកិច្ចការពារនិងជំរុញសិទ្ធិ
មនុស្ស។ ប្រទេសទាំងឡាយត្រូវបង្កើនការផ្សាភ្ជាប់កិច្ចការពារសិទ្ធិអភិវឌ្ឍន៍
សិទ្ធិស្បៀង អាហារ លំនៅដ្ឋាន អប់រំ ជាមួយគោលនយោបាយស្ដីពីការទប់ទល់
ទៅនឹងបំរ៉ែបំរួល អាកាសធាតុ ព្រមទាំងយកចិត្តទុកដាក់ជាច្រើនថែមទៀត
ដល់ក្រុមមនុស្សងាយ រងគ្រោះដូចជា នារី កុមារ ជនជាតិភាគតិច និងជនពិការ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ