វៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់បណ្តាសាសនាលើកកំពស់តម្លៃវិជ្ជមាន

វៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់បណ្តាសាសនាលើកកំពស់តម្លៃវិជ្ជមាន - ảnh 1
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម
លោក Pham Binh Minh ទទួលជួបសន្ទនាជាមួយលោក A. Camilleri  
 រូបថតៈ​ VGP/Hải Minh

(VOVworld)-នាថ្ងៃទី១០កញ្ញា ក្នុងការជួបសន្ទនាជាមួយអនុរដ្ឋមន្រ្តីការបរទេស
នៃបុរីវ៉ាទីកង់ លោក Antoine Camilleri ដែលអញ្ជើញមកវៀតណាមចូលរួមកិច្ចប្រ
ជុំវង់ទី៥ខ នៃក្រុមការងារចំរុះវៀតណាម-បុរីវ៉ាទីកង់ ឧបនាយករដ្ឋមន្រ្តី​និងជារដ្ឋ
មន្រ្តីការបរទេសវៀតណាម​លោក​ Pham Binh Minh បានអះអាងថា រដ្ឋនិងរដ្ឋាភិ
បាលមុនក៏ដូចជាក្រោយ អនុវត្តន៍គោលនយោបាយគោរពនិងធានាសិទ្ធិ សេរីភា
ពខាងជំនឿ សាសនារបស់ប្រជាជន។ វៀតណាមជានិច្ចកាលលើកទឹកចិត្ត និង
បង្កលក្ខណៈងាយស្រួលសម្រាប់បណ្តាសាសនា ក្នុងនោះមានសាសនា កាតូលិក​ សំដៅលើកកំពស់រាល់តម្លៃសកម្មរបស់ខ្លួន ដើម្បីរួមចំណែកចូលក្នុង​កិច្ចការក
សាងប្រទេសជាតិ។ លោក​ Pham Binh Minh បានស្នើបុរីវ៉ាទីកង់ បន្ត នូវការយក
ចិត្តទុកដាក់លើកទឹកចិត្តសហគមន៍កាទូលិកវៀតណាម គោរពល្អ រាល់ការផ្តួច
ផ្តើមគំនិត គោលនយោបាយរបស់រដ្ឋ ។

       រីឯខ្លួនវិញ លោក Antoine Camilleri បានអះអាងថា សម្តេចប៉ាប Francis និងបុរីវ៉ាទីកង់ជានិច្ចកាលមានគោលបំណងថា ទំនាក់ទំនងវៀតណាមជាមួយ បុរីវ៉ាទីកង់កាន់តែអភិវឌ្ឍន៍ពី១ថ្ងៃទៅ១ថ្ងៃ និងសហគមន៍សាសនាកាទូលិកវៀត
 ណាម នឹងមានការរួមចំណែកយ៉ាងសកម្ម ចូលក្នុងកិច្ចការអភិវឌ្ឍ៍របស់ប្រទេស
 ជាតិ តាមស្មារតីសារនិងព្រះទូន្មានរបស់ព្រះប៉ាបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ