វៀតណាមជានិច្ចកាលយកចិត្តទុកដាក់លើ​ការអភិវឌ្ឍទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើ​គ្រប់​វិស័យ​ជាមួយ Wallonia-Bruxelles

(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានទទួលជួបជាមួយលោក Pierre-Yves Jeholet រដ្ឋមន្ត្រី-អភិបាលនៃសហគមន៍ជនបែលហ្សិកនិយាយភាសាបារាំង (Wallonie-Bruxelles) ក្នុងឱកាសដែលលោកកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ១៥ - ២១ ខែតុលាឆ្នាំ ២០២២។
វៀតណាមជានិច្ចកាលយកចិត្តទុកដាក់លើ​ការអភិវឌ្ឍទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើ​គ្រប់​វិស័យ​ជាមួយ Wallonia-Bruxelles - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងលោក Pierre-Yves Jeholet រដ្ឋមន្ត្រី-អភិបាលសហគមន៍ជនបែលហ្សិកនិយាយភាសាបារាំង Wallonia-Bruxelles។ (រូបថត៖ VGP/Nhat Bac)

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់លើការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ Wallonie-Bruxelles។ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ ចំពោះការដែល Wallonie-Bruxelles បានជ្រើសរើសវៀតណាមជាប្រទេសតែមួយគត់នៅទ្វីបអាស៊ី ដើម្បីបង្កើតស្ថានបេសកកម្ម និងបានផ្តល់ជំនួយជាគម្រោងជាក់ស្តែងជាច្រើនលើគ្រប់វិស័យសម្រាប់វៀតណាមក្នុងរយៈពេលជាង ២៥ ឆ្នាំកន្លងទៅ ដោយរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម។ នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានស្នើឱ្យ Wallonie-Bruxelles និយាយដោយឡែក និងប្រទេសបែលហ្ស៊ិកនិយាយរួម បង្កលក្ខខណ្ឌសម្រាប់សហគមន៍ជនវៀតណាមនៅបែលហ្ស៊ិក ដើម្បីរស់នៅ សិក្សានិងធ្វើការ រួមចំណែកដល់ការអភិវឌ្ឍនៃប្រទេសទាំងពីរ ហើយក្លាយជាស្ពានសម្រាប់ទំនាក់ទំនងទ្វេភាគី។

វៀតណាមជានិច្ចកាលយកចិត្តទុកដាក់លើ​ការអភិវឌ្ឍទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើ​គ្រប់​វិស័យ​ជាមួយ Wallonia-Bruxelles - ảnh 2នាយករដ្ឋមន្រ្តី Pham Minh Chinh បានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់លើការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ Wallonie-Bruxelles ។ (រូបថត៖ VGP/Nhat Bac)

រីឯខ្លួនវិញ រដ្ឋមន្ត្រី-អភិបាល Wallonie-Bruxelles លោក Pierre-Yves Jeholet បានអះអាងថា ប្រទេសបែលហ្ស៊ិកនិយាយរួម និង Wallonie-Bruxelles និយាយដោយឡែក ជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូអាទិភាព សំខាន់ក្នុងតំបន់ ហើយមានបំណងចង់ពង្រឹងថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម។ លោក បានបញ្ជាក់ពីការគាំទ្រចំពោះគោលជំហររបស់វៀតណាម ក៏ដូចជាឯកភាពលើសារៈសំខាន់នៃការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាព បង្កើនការជួបប្រាស្រ័យ និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគឺជាន់ខ្ពស់; ហើយបានអះអាងពីការបន្តរក្សាការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាពហុភាគី និងអង្គការអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌនៃអង្គការ Francophonie  និងក្រុមប្រឹក្សាសិទ្ធិមនុស្ស បន្ទាប់ពីវៀតណាម និងបែលហ្ស៊ិកទើបនឹងជាប់ឆ្នោតជាសមាជិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ