វៀតណាមជាប់ចំណាត់ថ្នាក់លេខ១ក្នុងការប្រណាំងទូក Rowing អាស៊ីអាគ្នេយ៍ឆ្នាំ២០២៤

(VOVWORLD) - ការប្រណាំងទូក Rowing U១៩, U២៣ និងជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ បានបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ដោយចំណាត់ថ្នាក់លេខ១ បានទៅក្រុមម្ចាស់ផ្ទះវៀតណាម។

ប្រព្រឹត្តទៅរយៈពេលជាង៥ថ្ងៃនៅទីក្រុង Hai Phong ការប្រកួតនេះបានប្រមូលផ្តុំអត្តពលិករាប់រយនាក់មកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៧ រួមមាន៖ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ ជាលទ្ធផល ក្រុមកីឡាវៀតណាមបាននាំមុខវិញ្ញាសាចំនួន ៤៣ គ្រប់វ័យ ដោយទទួលបានមេដាយមាសសរុបចំនួន ៣៤ គ្រឿង មេដាយប្រាក់ ២៣ គ្រឿង និងមេដាយសំរឹទ្ធ ១៣ គ្រឿង។ ចំណាត់ថ្នាក់លេខ ២ គឺក្រុមឥណ្ឌូណេស៊ីដែលទទួលបានមេដាយមាសចំនួន៥គ្រឿង។ ចំណែកក្រុមថៃឈរនៅលេខរៀងទី៣ ឈ្នះមេដាយមាស២ គ្រឿង។

វៀតណាមជាប់ចំណាត់ថ្នាក់លេខ១ក្នុងការប្រណាំងទូក Rowing អាស៊ីអាគ្នេយ៍ឆ្នាំ២០២៤ - ảnh 1គណៈកម្មាធិការរៀបចំផ្តល់មេដាយដល់ក្រុមដែលចូលរួមក្នុងការប្រណាំងទូក U19 U23 និងជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២៤ រូបភាព៖ VNA

នេះគឺជាការប្រកួតក្នុងគោលបំណងវាយតម្លៃសមត្ថភាពរបស់អត្តពលិកដើម្បីត្រៀមស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥។ ប្រធានសហព័ន្ធកីឡា Rowing អាស៊ីអាគ្នេយ៍ លោក Rangsan Wongsan បានវាយតម្លៃខ្ពស់ចំពោះដំណើរការរៀបចំប្រកបដោយល្អិតល្អនរបស់ទីក្រុង Hai Phong និងសហព័ន្ធកីឡាទូកក្តោងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ