វៀតណាមជាប្រទេសមានស្មារតីធុរកិច្ចចាប់ផ្តើមធ្វើអាជីវកម្មល្អបំផុត

(VOVWORLD) - នាថ្ងៃទី១១ខែកញ្ញា នៅវេទិកាបើកទូលាយ «អាស៊ាន៤.០- ឱកាសសំរាប់ទាំង អស់គ្នា» នាយកប្រតិបត្តិការទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍និង ឥណ្ឌានៃ ក្រុមហ៊ុន Google លោក Rajan Anandan  បានអះអាងថា វៀតណាមជាប្រទេស មានស្មារតីធុរកិច្ចចាប់ផ្តើមធ្វើអាជីវកម្មដ៏ល្អបំផុត។
វៀតណាមជាប្រទេសមានស្មារតីធុរកិច្ចចាប់ផ្តើមធ្វើអាជីវកម្មល្អបំផុត - ảnh 1 វេទិកាបើកទូលាយ «អាស៊ាន៤.០- ឱកាសសំរាប់ទាំង អស់គ្នា»

«ខ្ញុំចូលចិត្តមកដល់ប្រទេសវៀតណាមណាស់។ ខ្ញុំគិតថាវៀតណាមជា ប្រទេសមានស្មារតីធុរកិច្ចចាប់ផ្តើមធ្វើអាជីវកម្មដ៏ល្អបំផុត។ មនុស្សគ្រប់រូប ដែលខ្ញុំ បានជួបសុទ្ធតែនិយាយអំពីបដិវត្តន៍ឧស្សាហកម្ម៤.០ និងយើងអាច ឃើញនូវសក្តានុភាពនៃខឿនសេដ្ឋកិច្ចឌីជីថលនេះតាមកំរិតកំណើន នៃ GDP។»

ផ្តោតលើបញ្ហា ហេតុអ្វីបានជាក្រុមហ៊ុន Google នៅមិនទាន់មាន វត្តមាន នៅទីផ្សារវៀតណាម លោក Rajan Anandan  បានអះអាងថា វៀតណាម ជាប្រទេសដ៏សែនសំខាន់ចំពោះបរិមាណអ្នកប្រើប្រាស់អ៊ីនធឺណិតជាង ៥០ លាន នាក់ ដែលច្រើនជាងប្រទេសដទៃទៀតផង។ ក៏ប៉ុន្តែ យុទ្ធសាស្ត្ររបស់  ក្រុមហ៊ុន Google គឺផ្តោតទៅលើប្រទេសនិមួយៗដើម្បីធានាមានផលិតផលល្អបំផុត ហើយ មានវត្តមាននៅទីផ្សារគឺជាជំហានចុងក្រោយ។ លោក Rajan បានឲ្យ ដឹងទៀត ថាលោកកំពុងពិភាក្សាជាមួយរដ្ឋាភិបាលវៀតណាមអំពីគោលនយោបាយពាក់ ព័ន្ធមួយចំនួនទៀត។ តំណាងក្រុមហ៊ុន Google រូបនេះក៏បានបន្តថា ក្រុមហ៊ុន Google ផ្តោតទៅលើការបណ្តុះបណ្តាលខាងជំនាញវិជ្ជាជីវៈពីសំណាក់ និស្សិត ដល់សហគ្រាសខ្នាតតូចនិងមធ្យមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ