វៀតណាមជម្រុញការកសាងបរិយាកាសធ្វើអាជីវកម្មសុចរិត
|
ទិដ្ឋភាពនៃសិក្ខាសាលា |
(VOVworld)- សិក្ខាសាលា ស្តីពី “ជម្រុញការកសាងបរិយាកាសធ្វើអាជីវកម្ម សុចរិត
នៅវៀតណាម” បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២មេសានៅទីក្រុងហាណូយ។ អង្គសិក្ខា
សាលានេះ បានចាត់ទុកថា ដើម្បីអនុវត្តការបង្ការប្រឆាំងអំពើពុករលួយនោះ គឺចាំបាច់
ត្រូវមានការរួមសហការ រវាងស្ថាប័នមានសមត្ថកិច្ចជាមួយអង្គភាពអាជីវកម្ម។ ការ
ជម្រុញកសាងបរិយាកាស ធ្វើអាជីវកម្មសុចរិតនឹងនាំមកផលប្រយោជន៍ជាក់ស្តែង
សម្រាប់អង្គភាពអាជី វកម្ម ដូចជា បង្កើនចំណូល ទាក់ទាញអតិថិជន និងការពារ
ពាណិជ្ជសញ្ញាឲ្យអង្គ ភាពអាជីវកម្មជាដើម។ តាមនោះ តំណាងជាច្រើនបានចាត់ទុក
ថា ប្រសិនបើចង់ អនុវត្តការងារបង្ការប្រឆាំងអំពើពុករលួយប្រកបដោយជោគជ័យ
គឺត្រូវមានការចូលរួម របស់ភាគីពាក់ព័ន្ធជាច្រើន ក្នុងនោះមានទាំងការទទួលខុសត្រូវ
របស់អង្គភាពអាជីវ កម្មទៀតផង។ លោកស្រី Nguyen Thi Kieu Vien នាយិការអង្គការ
តម្លាភាពអន្តរ ជាតិនៅវៀតណាមបានឲ្យដឹងថា៖
“នាបច្ចុប្បន្ន តួនាទីរបស់អង្គភាពអាជីវកម្មក្នុងការជម្រុញសច្ចៈយុត្តិធម៌កំពុង
បានបង្កើនទាំងក្នុងស្ថានភាពជាក់ស្តែងនិងវិស័យច្បាប់។ ហេតុដូច្នេះ គប្បីអនុវត្ត
សកម្មភាពទាក់ទងផ្ទាល់ជាមួយអង្គភាពអាជីវកម្មឬដៃគូពាក់ព័ន្ធនានា ដើម្បីឈាន
ដល់ការជម្រុញបរិយាកាសធ្វើអាជីវកម្មបើកទូលាយ ជាពិសេសឆ្ពោះទៅការកាត់
បន្ថយឬលុបបំបាត់អំពើពុករលួយទាំងស្រុង”៕