វៀតណាមជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាមួយគណៈបក្សមួយចំនួនរបស់ឆែក
|
វៀតណាមជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាមួយគណៈបក្សមួយចំនួនរបស់ឆែក |
(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅសាធារណរដ្ឋឆែកនោះ នាថ្ងៃទី
១៦ កញ្ញា នៅរដ្ឋធានី Praha លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចល
នា ប្រជាជនមជ្ឈឹមបានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំគណៈបក្សសង្គមប្រជា
ធិបតេយ្យឆែកនិងគណៈបក្សកុម្មុយនិស្តឆែក-មូរ៉ាវ៉ា។នៅក្នុងជំនួបទាំងអស់នេះ
លោកស្រី Truong Thi Mai បានអះអាងថា វៀតណាមគាំទ្រឆែកបានគាំទ្រនិងជម្រុញ
សហភាព អឺរ៉ុបឲ្យចុះហត្ថលេខាជាផ្លូវការយ៉ាងឆាប់ៗនូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម
សេរី(EVFTA) ជាមួយវៀតណាម និងទទួលស្គាល់យន្តការសេដ្ឋកិច្ចទីផ្សាររបស់វៀត
ណាម ក៏ដូចជា ការដែលរដ្ឋាភិបាលឆែកបង្កលក្ខណៈងាយស្រួលសម្រាប់ការផ្តល់
ទិដ្ឋាការឲ្យពលរដ្ឋ វៀតណាម។ ស្តីពីស្ថានភាពនៃជម្លោះនៅសមុទ្រខាងកើតនា
ពេលថ្មីៗនេះ ជាពិសេស គឺសាលក្រមនាថ្ងៃទី១២កក្កដាឆ្នាំ២០១៦របស់តុលាការ
អាជ្ញាកណ្តាលអចិន្ត្រៃយ៍នៃក្រុងឡាអេនោះ លោកស្រី Truong Thi Mai បានអះអាង
ថា វៀតណាមរក្សារជាប់គោល នយោបាយដោះស្រាយជម្លោះលើសមុទ្រខាងកើត
ដោយសន្តិវិធីឈរលើច្បាប់អន្តរ ជាតិ ជាពិសេសគឺអនុសញ្ញាអ.ស.បស្តីពីច្បាប់
សមុទ្រឆ្នាំ១៩៨២។
ស្តីពីបញ្ហានេះ គណៈបក្សទាំងពីររបស់ឆែកនៅតែចែករំលែកនូវទស្សនរបស់វៀត
ណាមនិងចាត់ទុកថា សន្តិវិធីនៅតែជាជម្រើសចម្បងក្នុងការដោះស្រាយជម្លោះ
បច្ចុប្បន្ន។ ពួកគេសង្ឃឹមថា ភាគីនានានឹងនាំគ្នាអង្គុយលើតុចរចារដើម្បីស្វែងរកនូវ
ដំណោះ ស្រាយសមស្របសម្រាប់ជម្លោះនៅសមុទ្រខាងកើត៕