វៀតណាមជួយជ្រោមជ្រែងទិវាមិត្តភាពអន្តរជាតិឆ្នាំ២០១៥

វៀតណាមជួយជ្រោមជ្រែងទិវាមិត្តភាពអន្តរជាតិឆ្នាំ២០១៥ - ảnh 1
មនុស្សច្រើននាក់ចូលរួមទិវាមិត្តភាពអន្តរជាតិនៅទីក្រុងហូជីមិញ


(VOVworld)-ទិវាមិត្តភាពអន្តរជាតិឆ្នាំ២០១៥ដោយប្រធានបទ “វៀតណាមធ្វើ
សមាហរណកម្ម” បានប្រារព្វឡើងនាព្រឹកថ្ងៃទី១២ធ្នូនៅទីក្រុងហូជីមិញ។ កម្ម
វិធីនេះ​សំដៅបង្ករលក្ខណៈសម្រាប់និស្សិតបរទេសនិងកម្មាភិបាលដែលធ្លាប់ ទៅសិក្សារៀនសូត្រនៅឯបរទេស ជួបប្រាស្រ័យ ផ្លាស់ប្តូរវប្បធម៌ តាមនោះ បង្កើនទំនាក់ទំនងមិត្តភាពរវាងប្រទេសនានា។​ក៏តាមរយៈព្រឹត្តិការណ៍នេះ
ថ្នាក់ ដឹកនាំទីក្រុងមានបំណង ចង់ឲ្យបញ្ហាវ័ន្ត និស្សិតធ្លាប់បានសិក្សានៅ
បរទេស ផ្តល់ យោបល់ បទពិសោធន៍ និងគំនិតឆ្នៃប្រឌិតសម្រាប់ដំណើរការ
ធ្វើសមាហរណកម្ម របស់ទីក្រុងផងដែរ។លោក Le Hung Quoc ប្រធានសម្ព័ន្
ធបណ្តាអង្គការមិត្តភាពទីក្រុងហូជីមិញបានឲ្យដឹងថា៖

        “យើងខ្ញុំមានបំណងថា ប្រជាជនទីក្រុងហូជីមិញបានចូលរួមទស្សនាព្រឹត្តិ ការវប្បធម៌គួរឲ្យទាក់ទាញនាចុងឆ្នាំនេះ។​ទន្ទឹមជាមួយគ្នានោះ យើងខ្ញុំក៏សង្ឃឹម
ថា​មនុស្សគ្រប់គ្នានឹងបន្តការគាំទ្រនិងចូលរួមផ្ទាល់ចូលក្នុងកិច្ចការការបរទេស
ប្រជាជន នេះរបស់ទីក្រុង។ ធ្វើយ៉ាងមេចដើម្បីយើងធ្វើសមាហរណកម្មកាន់តៃ
ស៊ីជម្រៅ ហើយមិត្តភក្តិអន្តរជាតិយល់ច្បាស់ពីវៀតណាមនិងត្រៀមជាស្រេចស
ហប្រតិបត្តិ ការជាមួយវៀតណាមលើគ្រប់វិស័យ”៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ