វៀតណាមជួយជ្រោមជ្រែងម៉ោងផែនដី២០១៧

វៀតណាមជួយជ្រោមជ្រែងម៉ោងផែនដី២០១៧ - ảnh 1
វៀតណាមជួួយជ្រោមជ្រែងម៉ោងផែនដីឆ្នាំ២០១៧ជាមួយសារ "បិទភ្លើង បើកអនាគត"

(VOVworld) - ដើម្បីជួយជ្រោមជ្រែងយុទ្ធនាការ “ម៉ោងផែនដី២០១៧” សំដៅ
អំពាវនាវឲ្យមានសកម្មភាពបន្ទាន់សំដៅទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនោះ
 ទីក្រុងជាច្រើនលើទូទាំងពិភពលោកបានបិទភ្លើងដោយព្រមៗគ្នានាវេលាម៉ោង៨
និង៣០នាទីយប់ថ្ងៃទី២៥ មិនា។គេប៉ាន់ស្មានថា មានទីក្រុងប្រមាណ៧ពាន់នៃ
១៧២ប្រទេសនិងតំបន់ដែនដីបានចូលរួមព្រឹត្តិការណ៍នេះ។
រួមជាមួយប្រទេសនិងតំបន់ដែនដីនានាលើទូទាំងពិភពលោក រដ្ឋធានី
ហាណូយ និងខេត្តក្រុងជាច្រើនលើទូទាំងប្រទេសវៀតណាមបានបិទភ្លើងដោយ
ព្រមៗគ្នា ចាប់ពីវេលាម៉ោង៨និង៣០នាទីដល់វេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី
២៥ មិនា។ថ្លែងមតិនៅព្រឹត្តិការណ៍ម៉ោងផែនដី២០១៧ ដែលត្រូវបានរៀបចំឡើង
នៅរដ្ឋធានី ហាណូយ រដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មលោក Tran Tuan Anh
បានសង្កត់ ធ្ងន់ថា៖
 “ព្រឹត្តិការណ៍ម៉ោងផែនដីទទួលបានការជួយជ្រោមជ្រែងយ៉ាងទូលំទូលាយ
លើទូទាំងពិភពលោក។វៀតណាមចាប់ផ្ដើមជួយជ្រោមជ្រែងព្រឹត្តិការណ៍នេះចាប់
ពីឆ្នាំ២០០៩។ព្រឹតិ្តការណ៍នេះមានអត្ថន័យដ៏ធំធេងណាស់ ដោយសារតែតាមរយៈ
 សកម្មភាពតូចតាចនោះ យើងបានបង្ហាញការយល់ដឹងនិងការចែករំលែករបស់
សហគមន៍ក្នុងការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព”។
បុរស Pham Minh Hoang និស្សិតឆ្នាំទី១មហាវិទ្យាល័យពហុបច្ចេកទេស
ហាណូយ បានឲ្យដឹងថា ព្រឹត្តិការណ៍ម៉ោងផែនដីកំពុងកាន់តែជិតស្និទ្ធិជាមួយ
មនុស្សគ្រប់រូបពីមួយថ្ងៃទៅមួយថ្ងៃ។ “ព្រឹត្តិការណ៍នេះកាន់តែទាក់ទាញការចូលរួម
របស់មជ្ឈដ្ឋានយុវជន។បិទភ្លើងក្នុងរយៈពេល១ម៉ោងគឺសកម្មភាពតូចតាច ប៉ុន្តែ
វាជួយផ្ញើរសារធំមួយទៅកាន់មនុស្ស គ្រប់រូបអំពីការសន្សំសម្ចៃថាមពល និងកិច្ច
ការពារបរិស្ថានរស់នៅ”។
ព្រឹតិ្តការណ៍ម៉ោងផែនដីជាសកម្មភាពមួយក្នុងចំណោមសកម្មភាពរបស់រដ្ឋា
ភិបាលនិងប្រជាជនវៀតណាមសំដៅបង្ហាញនូវសន្យាស្ដីអំពីការកាត់បន្ថយ
បរិមាណឧស្ម័នផ្ទះកញ្ចក់ចំនួន៨%ដល់ឆ្នាំ២០៣០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ