វៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយបណ្តាប្រទេសក្នុងក្របខ័ណ្ឌ ADMM និង ADMM+

(VOVWORLD) - នៅខាងក្រៅកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន (ADSOM) និងកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ានបើកទូលាយ (ADSOM+) ដែលប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នាថ្ងៃទី ២៦ កញ្ញា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានជួបប្រជុំទ្វេភាគីជាមួយប្រមុខគណៈប្រតិភូឡាវនិងថៃ និងជួបពិភាក្សាជាមួយប្រមុខគណៈប្រតិភូមកពីសិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ចិន រុស្ស៊ី និងសហរដ្ឋអាមេរិក។

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយបណ្តាប្រទេសក្នុងក្របខ័ណ្ឌ ADMM និង ADMM+ - ảnh 1ឧត្តមសេនីយ៍ឯក លោក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយប្រធានគណៈប្រតិភូឡាវ (រូបថត៖ VOV)

នៅក្នុងជំនួបទ្វេភាគីជាមួយឧត្តមសេនីយឯក Somphone Mittaphone អគ្គសេនាធិការរងនៃកងទ័ពប្រជាជនឡាវ ភាគីទាំងពីរបានពិភាក្សាអំពីវិធានការជំរុញ និងអនុវត្តខ្លឹមសារសំខាន់ៗទាក់ទងនឹងទិសដៅទំនាក់ទំនងការពារជាតិទ្វេភាគី; ព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងការការពារជាតិ និងសន្តិសុខ ដូចជាបណ្តាវេទិកា សន្និសីទពហុភាគីនិងទ្វេភាគី។ លោកឧត្តមសេនីយឯក Hoang Xuan Chien បានអះអាងថា វៀតណាមគាំទ្រយ៉ាងពេញទំហឹងចំពោះឡាវក្នុងការទទួលតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ ២០២៤ ដោយជោគជ័យ។

ក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍ Sanitchanog លេខាធិការអចិន្ត្រៃយ៍នៃក្រសួងការពារជាតិថៃ ភាគីទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងកម្រិតខ្ពស់។ ពង្រឹងកិច្ចសហប្រតិបត្តិការយោធា ជាពិសេសរវាងកងកម្លាំងអនុវត្តច្បាប់ដែនសមុទ្រនៃប្រទេសទាំងពីរ; លើកកម្ពស់ក្នុងវិស័យឧស្សាហកម្មការពារជាតិ ភស្តុភារ វេជ្ជសាស្ត្រយោធា ការស្វែងរក និងជួយសង្គ្រោះ ការចែករំលែកបទពិសោធន៍អំពីតួនាទីរបស់កងទ័ពក្នុងការបង្ការ និងគ្រប់គ្រងជំងឺ ការបង្ការ និងត្រួតពិនិត្យការជួញដូរគ្រឿងញៀន និងការគ្រប់គ្រងព្រំដែន…។

នៅខាងក្រៅសន្និសីទ ADSOM និង ADSOM+ ឧត្តមសេនីយឯក Hoang Xuan Chien បានជួបប្រជុំទ្វេភាគីជាមួយប្រធានគណៈប្រតិភូមកពីប្រទេសឥណ្ឌូនេស៊ី សិង្ហបុរី ហ្វីលីពីន ចិន រុស្ស៊ី និងសហរដ្ឋអាមេរិក ដើម្បីជំរុញនិងអនុវត្តខ្លឹមសារកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី; សម្របសម្រួលដើម្បីពង្រឹងទំនាក់ទំនង សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន និងលើកកម្ពស់តួនាទីកណ្តាលរបស់អាស៊ាននៅក្នុងតំបន់ និងពិភពលោក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ