វៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ OECD និងប្រទេសនានា
(VOVWORLD) - ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីនៃអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ឆ្នាំ ២០២៤ កាលពីថ្ងៃទី ២ ឧសភា នៅទីក្រុងប៉ារីស ប្រទេសបារាំង រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានជួបជាមួយ អគ្គលេខាធិការអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) លោក Mathias Cormann ។
រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានជួបជាមួយអគ្គលេខាធិការអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) លោក Mathias Cormann។ (រូបថត៖ VOV) |
លោករដ្ឋមន្ត្រីបានស្នើឱ្យ OECD សម្របសម្រួលជាមួយវៀតណាម ផ្តោតលើការអនុវត្តកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួនពីរ រួមមាន៖ គាំទ្រការ អនុវត្តគម្រោងចំនួន ១៥ ក្នុងផែនការសកម្មភាពវៀតណាម-OECD ដំណាក់កាល ២០២២-២០២៦; ពង្រឹងភាពជាដៃគូតាមរយៈការស្រាវជ្រាវ និងវិភាគលើមូលដ្ឋាន សេដ្ឋកិច្ចវៀតណាម និងបង្កើតលក្ខខណ្ឌសម្រាប់វៀតណាមចូលរួមកាន់តែស៊ីជម្រៅ ក្នុងគណៈកម្មាធិការជំនាញរបស់ OECD។
រីឯខ្លួនវិញ លោក Mathias Cormann បានសន្យា ត្រៀមខ្លួនជាស្រេចសម្របសម្រួល និងធ្វើការយ៉ាងសកម្មជាមួយវៀតណាម ដើម្បីជ្រើសរើសគណៈកម្មាធិការជំនាញ ជួយឧបត្ថម្ភវៀតណាមក្នុងការចាប់យក និងឆ្លៀតយកនិន្នាការ និងស្តង់ដារសកលសម្រាប់ដំណើរការកសាងគោលនយោបាយ អភិវឌ្ឍន៍ដ៏សមស្រប។
លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son បានជួបសន្ទនាជាមួយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumxay Kommasith។ (រូបថត៖ VOV) |
នាថ្ងៃដដែល លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son បានជួបសន្ទនាជាមួយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumxay Kommasith។ លោករដ្ឋមន្ត្រីបានអះអាងថា វៀតណាមនឹងបន្តគាំទ្រ និងជួយឧបត្ថម្ភឡាវក្នុងការ ទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២៤ ប្រកបដោយជោគជ័យ; ស្នើឱ្យឡាវសម្រប សម្រួលក្នុងការជំរុញទំនាក់ទំនង OECD - អាស៊ាន និងកម្មវិធីអាស៊ីអាគ្នេយ៍ (SEARP) របស់ OECD។
ចំណែកឯឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumxay Kommasith មានបំណងចង់ឱ្យភាគីទាំងពីរពង្រឹងការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរជាតិ តំបន់ និងអនុតំបន់...
ជួបសន្ទនាការងារជាមួយ លោក Gordan Grlic Radman រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបក្រូអាស៊ី លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាម ជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពប្រពៃណីជាមួយបណ្តាប្រទេសក្នុងតំបន់បាល់កង់ ក្នុងនោះក្រូអាស៊ីជាដៃគូអាទិភាពមួយ។ រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Gordan Grlic Radman បានគាំទ្រការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ រួមទាំងកិច្ចសហ ប្រតិបត្តិការអន្តរសភា; ឯកភាពជំរុញការបង្កើតគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច; ចរចានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការអប់រំ និងការងារ។ រដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពគ្នាក្នុងការសម្របសម្រួលរៀបចំព្រឹត្តិការណ៍ នានាដើម្បីអបអរសាទរខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀត ណាម និងក្រូអាស៊ីក្នុងឆ្នាំ ២០២៤ ផងដែរ៕