វៀតណាមជំរុញសកម្មភាពពន្លឿនពាណិជ្ជកម្មនិងនិយោគជាមួយដៃគូយុទ្ធសាស្រ្ត

(VOVWORLD) -  នាព្រឹកថ្ងៃទី ១៤ ខែឧសភា នៅទីក្រុងហាណូយ សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានរៀបចំកម្មវិធីជួបពិភាក្សាស្តីពី “សហគ្រាសក្រឡែកមើលលើជ្រុងមួយនៃការជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាមជាមួយដៃគូយុទ្ធសាស្រ្តនានា”។ សិក្ខាសាលានេះ បានទាក់ទាញការចូលរួមពីសហគ្រាសក្នុងស្រុកនិងបរទេសជាច្រើនផងដែរ។

អញ្ជើញថ្លែងមតិនៅក្នុងសិក្ខាសាលានេះ លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានឲ្យដឹងថា សហគ្រាសនឹងក្លាយទៅជាកម្លាំងចលករដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគ រវាងវៀតណាមនិងបណ្តាប្រទេសដទៃលើពិភពលោក។ លោក Vu Tien Loc បានឱ្យដឹងថែមទៀតថា៖ “ដើម្បីបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគជាមួយទីផ្សារទាំងអស់នេះ ចាំ បាច់ត្រូវមានកម្មវិធីសកម្មភាព ដោយផ្អែកលើទំនាក់ទំនងរវាងក្រសួង ស្ថាប័ននិងអង្គភាពដែលជំរុញសកម្មភាពណាណិជ្ជកម្មតែម្តង។  យើងផ្អែកលើភារកិច្ចដោយរដ្ឋាភិ បាលប្រគល់នោះ បានជាសម្រេចបង្កើត “បណ្តាញនៃអង្គភាពពន្លឿនពាណិជ្ជកម្មនិងវិនិ យោគនៅទូទាំងប្រទេស ដែលតភ្ជាប់បណ្តាញនេះ ដើម្បីបង្កើតការងារទាក់ទងដ៏ល្អបំផុត”។

នៅក្នុងពិធីនេះ អ្នកតំណាងនៃសមាគមនិងក្រុមហ៊ុនជាច្រើនបានផ្លាស់ប្តូរការលំបាកក៏ដូចជាឧបសគ្គនៅពេលដែលនាំចេញទំនិញទៅទីផ្សារនៃប្រទេស ជាដៃគូយុទ្ធសាស្ត្រសំខាន់ៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ