វៀតណាមជំរុញសកម្មភាពសន្តិសុខនិងពិនិត្យនុយគ្លេអ៊ែ។

វៀតណាមជំរុញសកម្មភាពសន្តិសុខនិងពិនិត្យនុយគ្លេអ៊ែ។ - ảnh 1
វៀតណាមជំរុញសកម្មភាពសន្តិសុខនិងពិនិត្យនុយគ្លេអ៊ែ។ (most.gov.vn)



        VOV-ដល់ឥឡូវនេះ សកម្មភាពសន្តិសុខនិងពិនិត្យនុយគ្លេអ៊ែរបស់វៀត​
ណាម​បានមានការបោះជំហានគួរឲ្យកត់សម្គាល់ ឆ្លើយតបបានសំណូមពរ​របស់​ប្រទេសនិងត្រូវបានអង្គការអន្តរជាតិកត់សម្គាល់។​នាយកដ្ឋានសុវត្ថិភាពកាំរស្មី
វិទ្យុសកម្មនិង​នុយគ្លេអ៊ែ​(ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា)បានដំណើរការពិនិត្យ
បណ្ដាវិធាន​ការការពារសំរាប់បណ្ដាមូលដ្ឋានអនុវត្តការងារកាំរស្មីវិទ្យុសកម្ម ទន្ទឹម
នឹងនោះបន្តអនុវត្ត​គំរោងការ​ BOA របស់ក្រសួងថាមពលអាមេរិកអំពីការធានា
សន្តិសុខសំរាប់បណ្ដា​ប្រភពកាំរស្មីវិទ្យុសកម្មមានកំរិតគ្រោះថ្នាក់ខ្ពស់នៅវៀត
ណាមនិងបានសំរេចការបំពាក់ប្រព័ន្ធសន្តិសុខនៅមូលដ្ឋានចំនួន២២មានប្រភព
កាំរស្មីវិទ្យុសកម្មខ្ពស់។ ក្រៅពីនោះនាយកដ្ឋាន​កំពុងសហការជាមួយ
អគ្គនាយកដ្ឋានគយត្រៀមសំណុំបែបបទប្រគល់ខ្លោងទ្វា​ពិនិត្យសារថាតុវិទ្យុសកម្ម
នៅព្រលានយន្តហោះអន្តរជាតិ Noi Bai ដោយទីភ្នាក់ងារថាមពល​បរមាណូអន្តរជាតិ
​(IAEA) ជួយឧបត្ថម្ភជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ