វៀតណាមជំរុញឱ្យភាគីនានានៅអាហ្វ្រិកកណ្តាលឲ្យគោរពរាល់កិច្ចសន្យាសន្តិភាព

(VOVWORLD) - ថ្លែងមតិនៅឯអង្គប្រជុំ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានជំរុញ ឱ្យសហគមន៍អន្តរជាតិបន្តគាំទ្រដល់សាធារណរដ្ឋអាហ្វ្រិកកណ្តាល។
វៀតណាមជំរុញឱ្យភាគីនានានៅអាហ្វ្រិកកណ្តាលឲ្យគោរពរាល់កិច្ចសន្យាសន្តិភាព  - ảnh 1 ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំស្តីពីសាធារណរដ្ឋអាហ្វ្រិកកណ្តាល (រូបថត៖ VOV5)

ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នាថ្ងៃទី ១៩ ខែតុលាបានបើកកិច្ចប្រជុំជាប្រចាំ ស្តីពីស្ថានភាព នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដើម្បីគាំទ្រដល់ដំណើរការបោះឆ្នោតនៅទីនេះ នាចុងខែធ្នូឆ្នាំនេះ និងដើម្បីអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខាកាលពីខែកុម្ភៈឆ្នាំ ២០១៩ រវាងរដ្ឋាភិបាលនៃប្រទេសនេះនិងក្រុមប្រដាប់អាវុធ ចំនួន ១៤ ក្រុម។ រហូតមកដល់ពេលនេះ មានបេក្ខជន ១៦ នាក់បានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។ ការចុះឈ្មោះបោះឆ្នោតត្រូវបានបញ្ចប់ ហើយការបោះឆ្នោតគ្រោងនឹងប្រព្រឹត្តទៅនៅចុងខែធ្នូ។ ថ្វីត្បិតដូច្នេះក៏ដោយ ស្ថានភាពសន្តិសុខនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលនៅតែបន្តយ៉ាប់យ៉ឺនដោយសារក្រុមប្រដាប់អាវុធរំលោភបំពានជាបន្តបន្ទាប់លើកិច្ចព្រមព្រៀងសន្តិភាព បណ្តាលឱ្យមានអស្ថិរភាពនៅកន្លែងជាច្រើន និងប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជា ជនស៊ីវិល។

ថ្លែងមតិនៅឯអង្គប្រជុំ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចែករំលែកនូវផលប្រយោជន៍រួមរបស់ក្រុមប្រឹក្សាសន្តិសុខ ក្នុងការធានាបរិយា កាសអំណោយផលសម្រាប់ដំណើរការបោះឆ្នោតនិងតម្រូវការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពយ៉ាងម៉ឺងម៉ាត់។ លោកឯកអគ្គរដ្ឋទូតបានជំរុញឱ្យសហគមន៍អន្តរជាតិបន្តគាំទ្រដល់សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងបានសង្កត់ធ្ងន់លើតួនាទីនិងការចូលរួមចំណែកដ៏សំខាន់របស់អង្គការក្នុងតំបន់ដូចជាសហភាពអាហ្វ្រិក សហ គមន៍សេដ្ឋកិច្ចអាហ្វ្រិកកណ្តាល ក៏ដូចជាដៃគូអន្តរជាតិចំពោះសន្តិភាពនិងស្ថិរភាពនៅអាហ្វ្រិកកណ្តាលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ