វៀតណាមដណ្ដើមបានមេដាយមាសចំនួន ៨ គ្រឿងនៅមហោស្រពកីឡា AIMAG ២០១៧

(VOVWORLD) -នាល្ងាចថ្ងៃទី ២៤ កញ្ញា ជើងឯកលេងអុក Le Quang Liem ដណ្ដើមបានមេដាយមាស ១ គ្រឿងលើវិញ្ញាសារលេងអុកស្តង់ដានៅមហោស្រពកីឡាក្នុងផ្ទះ និងក្បាច់គុនអាស៊ី ២០១៧ (AIMAG ២០១៧)។ 
វៀតណាមដណ្ដើមបានមេដាយមាសចំនួន ៨ គ្រឿងនៅមហោស្រពកីឡា  AIMAG ២០១៧ - ảnh 1 វៀតណាមដណ្ដើមបានមេដាយមាសចំនួន ៨ គ្រឿងនៅមហោស្រពកីឡា  AIMAG ២០១៧

នាល្ងាចថ្ងៃទី ២៤ កញ្ញា ជើងឯកលេងអុក Le Quang Liem ដណ្ដើមបានមេដាយមាស ១ គ្រឿងលើវិញ្ញាសារលេងអុកស្តង់ដានៅមហោស្រពកីឡាក្នុងផ្ទះ និងក្បាច់គុនអាស៊ី ២០១៧ (AIMAG ២០១៧)។ មុនថ្ងៃប្រកួត ទី ២៤ កញ្ញា Le Quang Liem (វៀតណាម) និង Shanglei (ចិន) បានឈ្នះ ៥ ពិន្ទុបន្ទាប់ពីការប្រកួតចំនួន ៦ ក្ដារ។ នៅក្នុងការប្រកួតលើកទី ៧ ដែលជាការប្រកួតផ្ដាច់ព្រ័ត្រនោះ Le Quang Liem ដណ្ដើមបានពិន្ទុស្មើនឹង Idanni Pouya  (អ៊ីរ៉ង់) ។ ទន្ទឹមនឹងនេះ កីឡាករជនជាតិចិន Lu Shanglei ក៏ដណ្ដើមបានពិន្ទុស្មើនឹងកីឡាករឥណ្ឌា Ganguly ផងដែរ។ ជាលទ្ធផល Le Quang Liem ដណ្ដើមបានមេដាយមាស។កីឡាករ Le Quang Liem បានសំណេះសំណាល់ថា៖

“ការប្រកួតចុងក្រោយរបស់ Liem  គឺជួបជាមួយជើងឯកជនជាតិអ៊ីរ៉ង់ ហើយ គេក៏ជាកីឡាករវ័យក្មេង ដែលកំពុងលេងយ៉ាងល្អនៅក្នុងការប្រកួតនេះ។ មុនការប្រកួត ខ្ញុំដឹងថាប្រសិកបើចង់ឈ្នោះគឺត្រូវខិតខំប្រឹងប្រែង។ ដូច្នេះ ខ្ញុំបានលេងដោយសុវត្ថិភាព ហើយពេញចិត្តចំពោះស្នាដៃរបស់ខ្លួនក្នុងការប្រកួតនេះ”៕

ក្រុមកីឡាវៀតណាមសម្រេចបានគោលដៅនៅក្នុងមហោស្រពកីឡាក្នុងផ្ទះ និងក្បាច់កុន អាស៊ី ២០១៧ (AIMAG ២០១៧)។ វៀតណាមដណ្ដើមបានមេដាយមាសចំនួន ៨ គ្រឿង មុនមហោស្រពនេះ វៀតណាមបានដាក់គោលដៅដណ្ដើមបានមេដាយមាសចំនួន ៧ គ្រឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ